ភ្នំពេញ៖ ប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជា កាលពីពេលថ្មីៗនេះដណ្ដើមបានមេដាយ ចំនួន៤គ្រឿងនៃព្រឹត្តិការណ៍ ការប្រកួតកីឡាកីឡាកាយសម្ព័ន្ធ ដែលមានរហ័សនាមថា “KOREA OPEN AEROBIC COMPETITION BY VIRTUAL” នៅប្រទេសកូរ៉េខាងត្បូង គឺមេដាយប្រាក់២គ្រឿង និង មេដាយសំរិទ្ធ២គ្រឿង ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅរយៈពេល២ថ្ងៃគឺថ្ងៃទី២៣ និង២៤ កក្កដាដោយមានប្រទេសចំនួន២៣ចូលរួម ចំណែកកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធកម្ពុជាទើបធ្វើឲ្យការប្រកួត KOREA OPEN AEROBIC COMPETITION BY VIRTUAL នៅថ្ងៃទី២៣ និង២៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកកម្ពុជាទទួលបានមេដាយប្រាក់២ និងសំរឹទ្ធិ ២។
លោកបានបន្តថា ដឹកនាំ និងកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធកម្ពុជាត្រូវចាំថា គ្មានក្រៅពីការទទួលយកការពិតទេ ខ្លួនខុសទទួលកំហុស និងសុំទោស នោះជាការទទួលខុសត្រូវ ជាភាពជោគជ័យសម្រាប់កូនៗនាពេលអនាគត ។ ក្រុមសម្ដែងមានគ្នា៥នាក់នោះប្រជែងបានមេដាយប្រាក់មួយគ្រឿង។ សមាជិកក្រុមទាំង៥រូបមានជឿន ចាន់បូរី ហាស់ សុខហ៊កីឡាករង៉ែត តុលា កីឡាករត្រន ប៊ុនធឿន និង កីឡាការិនីម៉ូ ស្រីពៅ ។
ចំពោះវិញ្ញាសាសម្ដែង៣នាក់(Trio) ដែលកម្ពុជាដណ្ដើមបានមេដាយប្រាក់មួយគ្រឿង ក្នុងនោះកីឡាករហាស់ សុខហ៊ កីឡាករ ត្រន ប៊ុនធឿន និង កីឡាការិនីម៉ូស្រីពៅ ។ វិញ្ញាសាសម្ដែងគូ(Mixed Pair)ដែលមានកីឡាករហាស់ សុខហ៊ និងកីឡាការិនីម៉ូស្រីពៅដណ្ដើមបានមេដាយសំរិទ្ធ១គ្រឿង ។ វិញ្ញាសាដម្ដែងជាក្រុម៥នាក់ក៏ដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងដែរដែលក្នុងនោះមានកីឡាការិនីឌឹម អ៊នធិតា កីឡាការិនីឈួន សុវណ្ណបញ្ញាកីឡាការិនីសួស ស្រីពៅ កីឡាការិនីណេម សុខហេង និងកីឡាការិនីស៊ីវ ចន្ថា ។
ចំពោះវិញ្ញាសាសម្ដែងជាឯកត្តជនបុរស នារីមិនបានទទួលមេដាយឡើយ ហើយដោយឡែងវិញ្ញាសាជាក្រុម៣នាក់ដែលមានកីឡាករស្រ៊ាន វួចទ្រី កីឡាការិនីឈួន ស្រីនាថ និងកីឡាការិនីច្រឹង ចាន់ត្រាបានចំណាត់ថ្នាក់លេខ៤ ។
លោកណយ ផាណាបានចាត់ទុកថា នេះជាសមិទ្ធិផលនៃការខិតខំប្រឹងប្រែងរបស់គ្រូ បង្វឹកគ្រូជំនួយកីឡាករកីឡាការិនីដើម្បីបង្កើននូវសមត្ថភាពចប្បេកទេសស្វែងរកឧត្តមភាពជូនជាតិមាតុភូមិនាឆ្នាំ២០២៣ខាងមុខនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ លោកក៏អះអាងដែរថាអ្វីដែលបានទទួលនេះគឺបានដោយការចង្អុលបង្ហាញនិងដាក់ចេញនូវផែនការយុទ្ធសាស្រ្តច្បាស់លាស់របស់លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោកឧក ញ្ញាសុខ ហុង ជាអនុប្រធានទើបធ្វើឲ្យឆ្នាំ២០២២នេះជាឆ្នាំជោគជ័យនៃកីឡាកាយសម្ព័ន្ធកម្ពុជា។
សូមបញ្ជាកថាកាលស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយកាលពីខែឧសភាកន្លងមកកីឡាកាយសម្ព័ន្ធកម្ពុជាដណ្ដើមបានមេដាយប្រាក់៣គ្រឿងលើវិញ្ញាសាក្រុមទ្រីយ៉ូនិងគូនិងសំរិទ្ធ១លើវិញ្ញាសាឯកត្តជនបុរស ៕