កីឡា

Man UTD ចូលរួមប្រជែង ទិញកីឡាករ វ័យក្មេងម្នាក់ របស់ RB Salzburg

The Daily Mail នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបបិសាចក្រហម Man UTD បានចូលរួម ជាមួយនឹងក្លឹបធំៗ នៅអឺរ៉ុប ដើម្បីអាចប្រជែង យកហត្ថលេខា របស់កីឡាករឆ្នើម Benjamin Sesko ដែលបច្ចុប្បន្ន កំពុងលេង ឲ្យក្លឹបខ្លាំង Red Bull Salzburg នៅលីគកំពូល របស់ប្រទេសអូទ្រីស។

ប្រភពដដែល បានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តី ក្លឹបអង់គ្លេសមួយនេះ នឹងត្រូវត្រៀមកញ្ចប់លុយ យ៉ាងហោចណាស់៥៥លានផោន សម្រាប់កីឡាករ ខ្សែប្រយុទ្ធរូបនេះ ខណៈដែលក្លឹប ទើបតែស្វាគមន៍ គ្រូបង្វឹកថ្មី និងការទិញចូលកីឡាករថ្មីមួយ ចំនួនទៅហើយក្តី។

បិសាចក្រហម Man UTD មិនមែនជាក្លឹបតែមួយ ដែលកំពុងបង្ហាញ ចំណាប់ អារម្មណ៍និងសុំចរចា ជាមួយនឹង Sesko ដែលមានវ័យតែ១៩ឆ្នាំ នោះទេ ក្នុងនោះក៏មានក្លឹបធំៗផ្សេងទៀត ដូចជា Newcastle, Bayern Munich និងក្លឹប Dortmund ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top