ខ្សែប្រយុទ្ធ Cristiano Ronaldo គ្រោងនឹងនិយាយទល់មុខគ្នាជាមួយក្លឹប Manchester United និងអ្នកចាត់ការថ្មី Erik ten Hag អំពីអនាគតរបស់គេ។
Ronaldo ត្រូវបានគេដឹងថា បានត្រលប់មកកាន់ទីក្រុង Manchester វិញកាលនៅយប់ថ្ងៃច័ន្ទ ។ ហើយអាចជួបជាមួយលោក Ten Hag នៅថ្ងៃបន្ទាប់ ពេលដែលកីឡាករទាំងអស់ ត្រលប់មកហ្វឹកហាត់វិញ ក្រោយពីបញ្ចប់ការប្រកួតកម្ដៅសាច់ដុំ ត្រៀមរដូវកាលនៅប្រទេសថៃ និងអូស្ត្រាលី។
កីឡាករវ័យ៣៧ឆ្នាំ បានអវត្តមាន ៣សប្ដាហ៍ដំបូង នៃការប្រកួត Pre-Season បន្ទាប់ពីសុំសម្រាក ក្រោមមូលហេតុគ្រួសារ និងបានប្រាប់ក្លឹបថា ចង់ចាកចេញនៅរដូវក្ដៅនេះ ។ ត្បិតបែបនេះក្ដៅ United នៅតែប្រកាន់ជំហរកាលពីថ្ងៃច័ន្ទថា Ronaldo គឺមិនមែនសម្រាប់លក់ឡើយ ហើយនៅតែជាផ្នែកមួយក្នុងគម្រោងលោក Ten Hag នៅរដូវកាលថ្មី ៕