ភ្នំពេញ៖អ្នកប្រដាល់គុនខ្មែរ យ៉េន ឌីណា ផ្តួលអ្នកប្រដាល់ជនជាតិឥណ្ឌា អានីល មេត្តាឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៣នៃកំពូលព្រឹត្តិការណ៍ប្រដាល់ “សង្វៀនគុនខ្មែរជើងឯកពិភពលោកនាំមកជូនដោយ គោជល់” ដណ្តើរឆ្ពោះទៅ SEA GAMES ២០២៣ នៅថ្ងៃ ២៧ ខែកក្កដា ឆ្នាំ ២០២២ ក្រោមកិច្ចសហការ ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មការរៀបចំការប្រកួតកីឡាSEA GAMES ២០២៣ ក្រោមគោលគំនិត “កីឡារស់ក្នុងសន្តិភាព” ដោយមានការផ្សាយផ្សាយផ្ទាល់ស្ថានីយ៍ទូរទស្សន៍បាយ័ន។

ការប្រកួតទាំង ៥ គូកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ ម្សិលមិញនេះសុទ្ធតែធ្វើឲ្យកគាំទ្រអង្គុយនឹងកៅអីលែងជាប់ ខណៈអ្នកប្រដាល់ យ៉េន ឌីណា បានផ្តួលអ្នកប្រដាល់ជនជាតិឥណ្ឌាធ្វើឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី ៣។ ដោយឡែកការប្រកួតរវាងអ្នកប្រដាល់គុនខ្មែរ ឈឿន ល្វៃ ឈ្នះអ្នកប្រដាល់អង់គ្លេសយ៉ាងវេទនា។

ចំណែកអ្នកប្រដាល់អ្នកប្រដាល់ ឃីម បូរ៉ា យកឈ្នះអ្នកប្រដាល់ ថៃ ហឺរីខែន ដោយពិន្ទុ អ្នកប្រដាលើ អេអមរិន ភូថង យកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ មហាមេដ អេសមេអ៊ីល ដោយពិន្ទុ និងអ្នកប្រដាល់ ទូន ស្រីពីន ចាញ់អ្នកប្រដាល់ប្រេស៊ីល ប្រាបារ៉ា ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី៣។
តាមការកំណត់សម្គាល់តាមរយៈការបង្ហាញអារម្មណ៍របស់ទស្សនិកជន ឃើញថាកំពូលព្រឹត្តិការណ៍ប្រដាល់ គុនខ្មែរជើងឯកពិភពលោក នាំមកជូនដោយ គោជល់ ដែលបានធ្វើឡើងពីរលើករួចមកហើយនេះ ការប្រកួតនីមួយៗសុទ្ធតែជ្រើសរើសកីឡាករលំដាប់ប្រទេសពីជុំវិញពិភពលោក មកធ្វើការប្រកួតយ៉ាងអស់ពីសមត្ថភាព ដែលធ្វើឱ្យគ្រប់ការប្រកួតទាំងមិត្តភាព និងដណ្តើមខ្សែក្រវាត់មានការតស៊ូយ៉ាងស្វិតស្វាញមិនចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រឡើយ។បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតដ៏ជក់ចិត្តមានអ្នកទស្សនាដោយផ្ទាល់រាប់ពាន់នាក់ និងអ្នកគាំទ្ររាប់លាននាក់ទៀតទស្សនាតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម សង្វៀនគុនខ្មែរជើងឯកពិភពលោក នាំមកជូនដោយ គោជល់ បាននិងកំពុងក្លាយជាប្រធានបទដ៏ពិសេសសម្រាប់អ្នកស្នេហាកីឡាគុនខ្មែរ។

សូមបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រកួតលើកទី៣ នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន និងហ្វេសប៊ុក Red Bull Cambodia ចាប់ពីម៉ោង ៥ ល្ងាចតទៅដដែល៕ដោយ៖លី ភីលីព

