ថៃ៖កម្ពុជាដណ្តើមមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿងលើ២ប្រភេទកីឡា នៃព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២០ (20th ASEAN University GAMES) នៅប្រទេសថៃ ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ។

លោក មាស សារ៉េត មន្ត្រីទទួលបន្ទុកព័ត៌មានបានប្រាប់ឲ្យដឹងពីប្រទេសថៃថា កម្ពុជាដណ្តើមមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿងលើ២ប្រភេទកីឡាហើយ គឺប្រភេទកីឡាការ៉េតេ៖កីឡាការិនី ភួង សុផល មេដាយ ប្រាក់ ១គ្រឿង ប្រយុទ្ធលើប្រភេទទម្ងន់ក្រោម៦៨គីឡូក្រាម និងកីឡាករ ប៊ិន ម៉េងលី មេដាយ សំរឹទ្ធ ១គ្រឿង ប្រយុទ្ធលើប្រភេទទម្ងន់៨៤គីឡូក្រាមឡើង។

ចំណែកអត្តពលកម្ម៖កីឡាករ យ៉ាន ចាន់ វិញ្ញាសាលោតកម្ពស់ទទួលបានមេដាយសំរឹទ្ធិ។ការប្រកួតនេះសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានបញ្ជូន ៥ ប្រភេទកីឡារួមមានកីឡាប៉េតង់ គ្រូបង្វឹក២ រូប កីឡាករ ៦ រូប និងកីឡាការិនី ៦ រូប សរុបចំនួន ១៤ រូប តេក្វាន់ដូ WT ៖ គ្រូបង្វឹក២រូប កីឡាករ៣ រូប និងកីឡាការិនី៣ រូប និងអាជ្ញាកណ្តាល ០១ រូប សរុបចំនួន ៩ រូប កីឡាអត្តពលកម្ម ៖ គ្រូបង្វឹក១រូប កីឡាករ២ រូប និងកីឡាការិនី១ រូប សរុបចំនួន ០៤ រូប ការ៉ាតេ គ្រូបង្វឹក ០១ រូប អជ្ញាកណ្តាល ITOs ០១ រូប កីឡាករ ០៣ រូប កីឡការិនី ០១ រូប សរុបចំនួន ០៥ រូប និងកីឡាគុនដាវ៖ គ្រូបង្វឹក ០១ រូប អាជ្ញាកណ្តាល ០១ រូប កីឡាការិនី ០៣ រូប សរុបចំនួន ០៥ រូប សរុបវិញ្ញាទាំងអស់គឺ ៤៥ វិញ្ញាសា៕ដោយ៖លី ភីលីព


