ខេត្តអូប៊ុន ៖ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានអញ្ជើញចូលរួមពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២០ (20th ASEAN University GAMES) នៅសាកលវិទ្យាល័យ Rajabhat ខេត្តអូប៊ុន រ៉ាត់ចាថានី ព្រះរាជាណាចក្រថៃ។

ការប្រកួតសម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាចំនួន៤៨ នាក់ លើប្រភេទកីឡារួមមានកីឡាប៉េតង់ គ្រូបង្វឹក២ រូប កីឡាករ ៦ រូប និងកីឡាការិនី ៦ រូប សរុបចំនួន ១៤ រូប តេក្វាន់ដូ WT ៖ គ្រូបង្វឹក២រូប កីឡាករ៣ រូប និងកីឡាការិនី៣ រូប និងអាជ្ញាកណ្តាល ០១ រូប សរុបចំនួន ៩ រូប ។

កីឡាអត្តពលកម្ម ៖ គ្រូបង្វឹក១រូប កីឡាករ២ រូប និងកីឡាការិនី១ រូប សរុបចំនួន ០៤ រូប ការ៉ាតេ គ្រូបង្វឹក ០១ រូប អជ្ញាកណ្តាល ITOs ០១ រូប កីឡាករ ០៣ រូប កីឡការិនី ០១ រូប សរុបចំនួន ០៥ រូប និងកីឡាគុនដាវ៖ គ្រូបង្វឹក ០១ រូប អាជ្ញាកណ្តាល ០១ រូប កីឡាការិនី ០៣ រូប សរុបចំនួន ០៥ រូប សរុបវិញ្ញាទាំងអស់គឺ ៤៥ វិញ្ញាសា។

គិតត្រឹមថ្ងៃទី២៨នេះកម្ពុជាដណ្តើមមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿងលើ២ប្រភេទកីឡាហើយ គឺប្រភេទកីឡាការ៉េតេ៖កីឡាការិនី ភួង សុផល មេដាយ ប្រាក់ ១គ្រឿង ប្រយុទ្ធលើប្រភេទទម្ងន់ក្រោម៦៨គីឡូក្រាម និងកីឡាករ ប៊ិន ម៉េងលី មេដាយ សំរឹទ្ធ ១គ្រឿង ប្រយុទ្ធលើប្រភេទទម្ងន់៨៤គីឡូក្រាមឡើង៕ដោយ៖លី ភីលព

