ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានពាក្យចចាមអារ៉ាម ជាច្រើនបានលើកឡើង កំពុងសិក្សាស្វែងរកជម្រើស ចាកចេញពីក្លឹប Manchester United ត្រលប់ទៅកាន់ក្លឹប Sporting Lisbon។ នេះបើតាមប្រភពរបស់សារព័ត៌មាន The Athletic ដែលចុះផ្សាយលើសារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះ។
Ronaldo ត្រូវបានគេដឹងថា នៅតែប្ដូរជំហរដោយ នៅតែចង់ចាកចេញពី Man Utd ក្នុងរដូវកាលឆ្នាំ២០២២/២៣ ទោះជាខ្សែប្រយុទ្ធរូបនេះបានជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជាអ្នកចាត់ការក្លឹបបិសាចក្រហម រួចហើយក៏ដោយកាលពីពេលថ្មីៗនេះ។
កីឡាករនេះចង់ចាកចេញ ទៅលេងក្លឹបណា ដែលមានកៅអីទៅលេងប្រកួត UEFA Champions Legaue សម្រាប់រដូវកាលថ្មី ដើម្បីរក្សាឈ្មោះគេជាកីឡាករលំដាប់កំពូលដដែល ។
នៅខណៈនេះខាង Sporting Lisbon មិនឆ្លើយតបនឹងព័ត៌មានខាងលើនៅឡើយទេ តែមកទល់នឹងពេលនេះ ចំពោះក្លឹបដែលត្រូវបាន សារព័ត៌មានចុះផ្សាយថា Ronaldo អាចនឹងទៅលេង ដែលមានដូចជាក្លឹប Bayern Munich, Chelsea និង AT នេះសុទ្ធតែបដិសេធនឹងព័ត៌មាន នេះទាំងអស់៕