កីឡា

Mane ដាក់ផែនការលើកពានឲ្យបានច្រើនជូន ក្លឹបក្រោយស៊ុតបានគ្រាប់ដំបូង

កីឡាករឆ្នើមរបស់ជម្រើសជាតិសេនេហ្គាល់ Sadio Mane ក្រោយការផ្ទេរមកចូលរួមជាមួយនឹង Bayern Munich រួចមកគាត់ហាក់ដូចជា មិនមានភាពអន់ថយឬភ័យខ្លាចជាមួយនឹងគូប្រជែងថ្មីៗ ឡើយដោយអាចជួយលើក ពានរង្វាន់ដំបូង Super Cup ជូន Bayern Munich ភ្លាមបើកឆាករដូវកាលដំបូងនេះ។

Mane អាចរកគ្រាប់បាល់ដំបូងឲ្យ Bayern Munich ក្នុងការប្រកួតពានរង្វាន់ Super Cup បើករដូវកាលប៉ះនឹងក្រុម RB Leipzig និងជាលទ្ធផល Bayern Munich បានយកឈ្នះ RB Leipzig ក្នុងលទ្ធផល៥ទល់ នឹង៣ ដែលវាបានធ្វើឲ្យអ្នកគាំទ្រមិត្តរួមក្លឹប និងគ្រូបង្វឹកក្លឹបពេញចិត្តពេញថ្លើមយ៉ាងខ្លាំងជាមួយនឹងគាត់។

Mane វ័យ៣០ឆ្នាំរូបនេះ ចាប់តាំងពីពេលបានបង្ហាញខ្លួនឲ្យ Bayern Munich គាត់អាចរកគ្រាប់បាល់បានដល់ទៅ៨គ្រាប់ មកហើយទាំងក្នុងការប្រកួតមិត្តភាពបើករដូវកាលមកផង ហើយបាននិយាយថា៖នេះគឺជាក្តីសុបិន្តរបស់ខ្ញុំ ខ្ញុំនឹងបន្តប្រឹងប្រែងដើម្បីលើកពានរង្វាន់ឲ្យ បានច្រើនបន្ថែមទៀតជូនក្លឹប។ Bayern គឺជាក្លឹបដ៏អស្ចារ្យហើយយើងនឹងបន្តមានភាព រឹងម៉ាំកាន់តែខ្លាំងទៀតនាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top