ក្លឹបអង់គ្លេស Fulham នៅថ្ងៃនេះ បានប្រកាសអះអាងហើយថា បានឈានទៅដល់ការ ចុះហត្ថលេខានាំយកកីឡាករ អ្នកចាំទី Bernd Leno ពីក្លឹបកាំភ្លើងធំ Arsenal ហើយក្នុងកុងត្រា ដែលមានរយៈពេល៣ឆ្នាំ ក្រោយពេលដែលមានលេច ឬដំណឹងជាយូរមហើយអំពីការចាកចេញនេះ។
Leno មិនបានបង្ហាញ សមត្ថភាពល្អជូនគ្រូបង្វឹកលោក Mikel Arteta ដូចទៅនឹងកីឡាករ Aaron Ramsdale ឡើយក្នុងរយៈពេលរដូវកាលកន្លមកខណៈដែល Fulham ទើបតែឡើងមកលីគកំពូលអង់គ្លេសវិញផងនិងចាំបាច់ត្រូវការមាន
បទពិសោធល្អៗដើម្បីចូលរួមក្លឹបផង។
កីឡាករអាល្លឺម៉ង់រូបនេះ នឹង បន្តស្នាក់នៅជាមួយនឹង Fulham ដល់ឆ្នាំ២០២៥ព្រមជាមួយ នឹងលក្ខខណ្ឌបន្តកុងត្រាថ្មី រយៈពេល១ឆ្នាំទៀត ជាមួយនឹងប្រាក់កម្រៃប្រមាណជា ៣លានផោន បូករួមជាមួយនឹងប្រាក់លើកទឹកចិត្ត សរុបដល់ទៅ៨លានផោនក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី