កីឡា

អ្នកនាង Yamashita ក្លាយជាអាជ្ញាកណ្តាល នារីដំបូងគេ របស់ជប៉ុននៅ World Cup

តូក្យូ៖យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា អ្នកនាង Yoshimi Yamashita បានក្លាយជាអាជ្ញាកណ្តាល បាល់ទាត់អាជីពស្ត្រីដំបូងគេ របស់ប្រទេសជប៉ុន ហើយបាន្យនិយាយថា ខ្ញុំសប្បាយចិត្តក្នុងការធ្វើឲ្យមាន ការភ្ញាក់ផ្អើល នៅពេលនាងរៀបចំ បង្កើតប្រវត្តិសាស្ត្រនៅ World Cup ។

អ្នកនាង Yamashita អាយុ ៣៦ ឆ្នាំត្រូវបានគេដាក់ឈ្មោះនាខែឧសភា ជាមួយអ្នកនាង Stephanie Frappart របស់បារាំង និងអ្នកនាង Salima Mukansanga របស់ Rwanda ជាមន្ត្រីសម្រាប់ប្រទេស កាតានៅចុងឆ្នាំនេះជាស្ត្រីដំបូង ដែលអាជ្ញាកណ្តាលនៅ World Cup បុរស។ ពេលនេះអ្នកនាង Yamashita បានចុះកិច្ចសន្យាអាជីព ជាមួយសមាគមបាល់ទាត់ជប៉ុន ហើយបានចំណាយពេលថ្ងៃដំបូង របស់នាងលើការងារនេះ ដើម្បីនិយាយទៅកាន់ក្មេងៗនៅសាលា។

តួនាទីថ្មីរបស់នាង កើតឡើងតិចជាងមួយឆ្នាំ បន្ទាប់ពីប្រទេសជប៉ុន បានចាប់ផ្តើមលីគបាល់ទាត់ស្ត្រី អាជីពដំបូងរបស់ខ្លួនគឺ WE League ។ អ្នកនាង Yamashita ជាស្ត្រីដំបូងគេទទួលបន្ទុក ការប្រកួតពានរង្វាន់ Asian Champions League របស់បុរសបាននិយាយថា នាងគិតថា វាជាការល្អក្នុងការបង្វែរ ការចាប់អារម្មណ៍លើស្ត្រី។

អ្នកនាងបាននិយាយថា គោលដៅគឺដើម្បីឈានដល់ចំណុច ដែលវាមិនមែនជារឿងធំ ដែលស្ត្រីត្រូវអាជ្ញាកណ្ដាល ប្រកួតបុរសនោះទេក្នុងដំណាក់កាលនេះ ខ្ញុំសប្បាយចិត្តធ្វើឲ្យមានការពុះកញ្ជ្រោល។ អ្នកនាង Yamashita, Frappart និង Mukansanga ត្រូវបានជ្រើសរើស ក្នុងចំណោមអាជ្ញាកណ្តាល ៣៦ នាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក នាខែវិច្ឆិកាដល់ខែធ្នូជាមួយនឹងស្ត្រី៣នាក់ទៀត មានឈ្មោះក្នុងបញ្ជីជំនួយការ ចំនួន ៦៩ ជាលើកដំបូង។

អ្នកនាង Yamashita បានបន្តថា នាងកំពុងទន្ទឹងរង់ចាំដកដង្ហើមខ្យល់ នៃការប្រកួត World Cup នៅ ប្រទេសកាតា ហើយកំពុងព្យាយាមបង្កើនល្បឿន នៃការសម្រេចចិត្តរបស់អ្នកនាង។ នោះជាអ្វីដែលអ្នកតែងតែ អាចធ្វើឲ្យប្រសើរឡើង ទោះជាការប្រកួតមួយណា ដែលអ្នកជាអាជ្ញាកណ្តាល ទោះបីជាសកម្មភាពកំពុងកើតឡើង ក្នុងល្បឿនវិលមុខក៏ដោយ ប្រសិនបើអ្នកអាចបង្កើនល្បឿន នៃការសម្រេចចិត្តរបស់អ្នក អ្នកអាចធ្វើការសម្រេចចិត្តនីមួយៗ យ៉ាងច្បាស់៕ ដោយ៖លី ភីលីព

Most Popular

To Top