កីឡា

កីឡាករ​ PL មិន​តម្រូវ​ឲ្យ​​លុត​ជង្គង់​ ​រៀងរាល់​មុន​ពេល​ប្រកួត​ទៀត​ទេ​ចាប់​ពី​រដូវកាល​ថ្មី​តទៅ​

កីឡាករ​នៅ​ Premier League មិន​តម្រូវ​ឲ្យ​លុត​ជង្គង់ ​​រៀងរាល់​មុន​ពេល​ប្រកួត​ទៀត​ទេ​ ចាប់​រដូវកាល​ឆ្នាំ​២០២២/២៣ តទៅ​។

កន្លង​ទៅ​ចាប់​ពី​ខែ​មិថុនា​ ឆ្នាំ​២០២០​ រហូត​មក​ កីឡាករ​ PL តម្រូវ​ឲ្យ​លុត​ជង្គង់​ រៀងរាល់​មុន​ពេល​ប្រកួត​គឺ​ ដើម្បី​បង្ហាញ​ពី​ការ​ចូល​រួម​គាំទ្រ ​យុទ្ធនាការ​ Black Live Matter ដែល​ជា​យុទ្ធនាការ​លើក​កម្ពស់​ ការ​លុប​បំបាត់​ការ​រើស​អើង​ពណ៌​សម្បុរ​ និង​ការ​រើស​អើង​នានា​ ដែល​បាន​កើត​ឡើង​ក្រោយ​ប៉ូលិស ​នៅ​សហរដ្ឋអាមេរិក​ បាន​ធ្វើ​អនុវត្ត​ច្បាប់​ជ្រុល​ធ្វើ​ឲ្យ​ស្លាប់ ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ យ៉ាង​អធិកអធម​។

ចាប់​ពី​រដូវកាល​ថ្មី​តទៅ​នេះ​ កីឡាករ​ PL នឹង​លុត​ជង្គង់​នៅ​ក្នុង​ពេល​ប្រកួត​សំខាន់​ៗ​ មួយ​ចំនួន​ប៉ុណ្ណោះ​ដូច​ជា​ប្រកួត​នៅ​ខែ​តុលា​ មីនា​ ក្នុង​ពេល​ Boxing Day, ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ PL, FA Cup និង​ League Cup ៕ Source: Sabay

Most Popular

To Top