អ៊ុយរូហ្គាយ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិ និងមេដឹកនាំនយោបាយ របស់អ៊ុយរូហ្គាយ អាហ្សង់ទីន ឈីលី និងប៉ារ៉ាហ្គាយ កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការដេញថ្លៃរួមគ្នារបស់ពួកគេ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ ២០៣០។
ប្រធានក្រុមជម្រើសជាតិអ៊ុយរូហ្គាយ លោក Luis Lacalle Pou បានធ្វើជាម្ចាស់ផ្ទះរៀបចំ ក្រុមមេដឹកនាំ កំពុងស្វែងរកការនាំយក ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup មួយផ្សេងទៀតទៅកាន់កីឡដ្ឋាន Centenário ដូចគ្នាក្នុងទីក្រុង Montevideo ជាកន្លែងដែលវាត្រូវបានលេង នៃការប្រកួតលើកដំបូងកាលឆ្នាំ ១៩៣០ បន្ទាប់មក អ៊ុយរូហ្គាយ បានផ្តួលអាហ្សង់ទីន ៤-២ ។
លោក Alejandro Domínguez ប្រធានស្ថាប័នបាល់ទាត់ អាមេរិកខាងត្បូង CONMEBOL បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា បេក្ខភាពគឺជាក្តីសុបិននៃទ្វីប។ លោគ Domínguez បានបន្តថា ១០០ឆ្នាំ (តាំងពី World Cup លើកដំបូង) នឹងសម្រេចបានតែម្តងគត់ ហើយវាត្រូវតែត្រឡប់មកផ្ទះវិញ យើងជឿថា វាច្រើនលើសពីហេតុផល FIFA ទទួលយកថា នេះក្លាយជាការដេញថ្លៃតែមួយគត់។
អេស្ប៉ាញ និងព័រទុយហ្គាល់ ក៏មានការដេញថ្លៃរួមគ្នា សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ផងដែរ។ ប្រទេសអាមេរិកខាងត្បូងចំនួនបួន បានចាប់ផ្តើមពិចារណាបេក្ខភាពរបស់ខ្លួនកាលឆ្នាំ ២០១៧ ហើយប្រទេសប្រេស៊ីល ធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup នៅឆ្នាំ ២០១៤។
នាយកប្រតិបត្តិរបស់ FIFA រំពឹងថាការជ្រើសរើសឆ្នាំ ២០៣០ នឹងត្រូវបានធ្វើឡើងក្នុងរយៈពេលពីរឆ្នាំ។ ប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតនៅឆ្នាំនេះ ហើយការប្រកួតឆ្នាំ២០២៦នឹងធ្វើឡើង នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា៕ ដោយ៖លី ភីលីព