ក្លឹប Chelsea បានបើកការចរចាជាមួយ Barcelona ដោយពួកគេចាប់អារម្មណ៍ ចង់ចុះកុងត្រាទិញយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មុនទីផ្សារដោះដូរកីឡាករបិទ។
Chelsea ទិញបានខ្សែបម្រើប្រយុទ្ធ Raheem Sterling ប៉ុន្តែលោក Thomas Tuchel មានបំណងចង់បានខ្សែប្រយុទ្ធបន្ថែមទៀតដើម្បីពង្រឹងតំបន់ខាងលើក្រោយ Romelu Kukaku ចាកចេញ។ ចូលរួមកាលពីខែកុម្ភៈ Aubameyang ចង់បន្តនៅ Barcelona ប៉ុន្តែគេជាកីឡាករក្លឹបចង់លក់ចេញ ដើម្បីយកប្រាក់ទៅទិញកីឡាករថ្មី។
ក្លឹបតោខៀវពេលនេះ បានដាក់ការចាប់អារម្មណ៍លើ Aubameyang និងបានទាក់ទងជាមួយ Barca ដើម្បីចាប់ផ្ដើមចរចា។ ការសម្រេចចិត្តរបស់ Chelsea ចង់បានកីឡាករសញ្ជាតិហ្គាបុង បន្ទាប់ពីពួកគេខកខាន មិនអាចទិញបានខ្សែប្រយុទ្ធ Robert Lewandowski។
Lewandowski បានចាកចេញពី Bayern Munich ទៅចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លួនផ្ទេរ៤២,៥លានផោន ក្រោយលេងនៅអាល្លឺម៉ង់១២រដូវកាល៕ Source: Sabay