កីឡា

កីឡាការិនីបាល់បោះ Brittney Griner សុំទោសដល់ក្រុមគ្រួសារ និងមិត្តរួមក្រុម ក្រោយកាត់ទោសគ្រឿងញៀន ខណៈរដ្ឋអាជ្ញារុស្ស៊ីទាមទារ ឲ្យមានការកាត់ទោស៩ឆ្នាំកន្លះ

រុស្ស៊ី៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា កីឡាការិនីបាល់បោះអាមេរិកនាង Brittney Griner បានសុំទោសដល់ក្រុមគ្រួសារ និងមិត្តរួមក្រុមរបស់នាង អំឡុងពេលបិទការជជែកដេញដោលលើការកាត់ទោសគ្រឿងញៀនរបស់នាងក្នុងប្រទេសរុស្ស៊ីថ្ងៃនេះ ដែលរដ្ឋអាជ្ញាកំពុងស្នើសុំឲ្យកាត់ទោសនាងឲ្យជាប់គុក 9 ឆ្នាំកន្លះពីបទនាំយកប៊ិចកញ្ឆាចូលប្រទេស។

កីឡាការិនីបាល់បោះអាមេរិក Griner អាយុ ៣១ ឆ្នាំត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាននៅទីក្រុងមូស្គូកាលខែកុម្ភៈ ហើយត្រូវបានជាប់ឃុំតាំងពីពេលនោះមកទោះបីជាមានការខិតខំជួបនាងត្រូវបរាជ័យពីសេតវិមានដើម្បីចរចារដោះលែងនាងក៏ដោយ។ រដ្ឋអាជ្ញារុស្ស៊ីបានស្នើសុំឲ្យនាង Brittney Griner ជាប់ពន្ធនាគាររយៈពេល៩ឆ្នាំកន្លះពីបទនាំកញ្ឆាចូលប្រទេស។ វាមានរយៈពេល៦ខែតិចជាងការជាប់ពន្ធនាគារអតិបរមា ១០ ឆ្នាំ។

នាងធ្លាប់បានសារភាពកំហុស ហើយឥឡូវកំពុងរង់ចាំការកាត់ទោស។ ក្រសួងការបរទេសបាននឹងកំពុងពិភាក្សាដើម្បីធានាការដោះលែងនាង Griner ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនឹងនាំយក Paul Whelan ជនជាតិអាមេរិកដែលកំពុងជាប់ពន្ធនាគារមកផ្ទះផងដែរ។ កិច្ចព្រមព្រៀងបានស្ថិតនៅលើតុអស់ជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែរុស្ស៊ីនៅមិនទាន់យល់ព្រមនៅឡើយទេ។

មន្ត្រីអាមេរិកនឹងមិនបញ្ជាក់របាយការណ៍ថា វារួមបញ្ចូលទាំងការដោះលែង Viktor Boult ជាឧក្រិដ្ឋជនរុស្ស៊ីត្រូវគេស្គាល់ថា ជាអ្នកជំនួញនៃការស្លាប់នោះទេ។ អំឡុងពេលបញ្ចប់ទឡ្ហីករណ៍កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកស្រីបានអង្វរសុំការបន្ធូរបន្ថយ។

មេធាវីរបស់នាង Maria Blagovolina បាននិយាយថា ការរត់ប្រណាំងមាន Usain Bolt សម្រាប់ Formula 1 Michael Schumacher ហើយកីឡាបាល់បោះនារីមាន Brittney Griner។ Blagovolina ជាដៃគូនៅក្រុមហ៊ុនច្បាប់ Rybalkin Gortsunyan Dyakin និង Partners បាននិយាយថា ប្រសិនបើតុលាការយល់ថាវាចាំបាច់ដើម្បីដាក់ទោសនាង Griner គួរតែត្រូវបានប្រព្រឹត្តដោយស្រាល៕ដោយ៖លី ភីលីព

Most Popular

To Top