Wolves បានដាក់សំណើនៅក្នុងថ្ងៃនេះសុំទិញ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Hwang Ui-Jo ពីក្លឹប Bordeaux ដែលជាក្លឹបនៅបារាំង ទើបធ្លាប់ពី Ligue 1 ទៅ Ligue 2 នៅក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano ។
បើតាមសារព័ត៌មាន L’Equipe បានឲ្យដឹងថា Wolves ធ្លាប់បានដាក់សំណើឲ្យថ្លៃប្រមាណ ៣លានដុល្លារ ខាង Bordeaux ក៏បដិសេធប៉ុន្តែនៅតែបើកឲ្យមានការចរចាចង់បានតម្លៃថ្លៃបន្តិចទៀត។
លោក David Guion គ្រូបង្គោល Bordeaux ក៏បានលើកឡើងផងដែរថា Ui Jo ដឹងតែចាកចេញពីក្លឹបលោកដោយរង់ចាំតែថ្ងៃមកដល់ឆាប់ៗនេះប៉ុណ្ណោះ។ កីឡាកររូបនេះក៏ត្រូវបានគេដឹងផងដែរថា មិនចង់លេងឲ្យ Ligue 2 ដោយចង់ផ្លាស់មក Premier League ផងដែរ។
Ui-Jo មានវ័យ២៩ឆ្នាំហើយ ប្រឡូកក្នុងអាជីពបាល់ទាត់ក្រុមឈុតតាំងពីឆ្នាំ២០១៣មក ដោយលេងឲ្យក្លឹបនៅកូរ៉េខាងត្បូង Seongnam រួចក៏ផ្លាស់ទៅលេងនៅក្លឹបជប៉ុន Gamba Osaka ពីឆ្នាំ២០១៧-២០១៩ រួចក៏ផ្លាស់ទៅ Bordeaux នៅបារាំងតាំងពីឆ្នាំ២០១៩រហូតមក៕ Source: Sabay