គូឡាឡាំពួរ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា កីឡាករវាយសីលំដាប់ថ្នាក់លេខ២ លោក Datuk Ng Boon Bee បានទទួលមរណភាព ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយសារជំងឺគាំងបេះដូង នៅវេលាម៉ោង ៤រសៀល នៅមន្ទីរពេទ្យ Ipoh ។
សេចក្តីប្រកាសនេះ ត្រូវបានចេញដោយសមាគមកីឡា វាយសី នៃប្រទេសម៉ាឡេស៊ី ជាមួយនឹងសាររម្លែកទុក្ខថា គំនិតរបស់អ្នកទាំងអស់គ្នា នៅក្នុងសមាគម គឺជាមួយ Boon Bee គ្រួសាររបស់លោក មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ក្នុងគ្រាដ៏លំបាកនេះ ។
លោក Ng បានបង្កើតភាពអស្ចារ្យ សម្រាប់វិញ្ញាសាវាយគូបុរស លេចធ្លោបំផុតមួយ ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ប្រហែលជាក្នុងសតវត្សន៍ ជាមួយលោក Datuk Tan Yee Khan ។ អ្នកទាំង២បានឈ្នះជើងឯក វាយសីផ្នែកបុរសចំនួន២ នៃព្រឹត្តិការណ៍ Asian Games ប្រារព្ធឡើង កាលឆ្នាំ ១៩៦២ និង ១៩៦៦ ព្រមទាំងដណ្តើមបានជើងឯក វាយសី All England កាលឆ្នាំ ១៩៦៥ និង ១៩៦៦ ។
ពួកគេក៏បានគ្រងកំណត់ត្រា បំបែកឯកទកម្ម៦ នៃព្រឹត្តិការណ៍ Malaysia Open កាលឆ្នាំ ១៩៦១ ១៩៦៣ ១៩៦៤ ១៩៦៥ ១៩៦៧ និង១៩៦៨ ។ ស្នាដៃដ៏អស្ចារ្យបំផុតមួយ របស់លោក Ng គឺដឹកនាំម៉ាឡេស៊ី ឲ្យឈ្នះពានរង្វាន់ Thomas Cup កាលឆ្នាំ១៩៦៧ ដែលនាំឲ្យលោក ដាក់ឈ្មោះកូនប្រុស របស់លោកថា Thomas បន្ទាប់ពីជោគជ័យ របស់លោក ។
នៅពេលលោក Tan ចូលនិវត្តន៍ លោក Ng បានបង្កើតភាពជាដៃគូ ដ៍អស្ចារ្យជាមួយ Datuk Punch Gunalan ដើម្បីឈ្នះការប្រកួតជាច្រើនដូចជា Asian Games ឆ្នាំ ១៩៧០ និងឆ្នាំ៩៧១ All England។ លោក Datuk Kenny Goh អគ្គលេខាធិការ BAM ក៏បានបង្ហោះសារថា ការស្លាប់របស់លោក Ng គឺ ពិតជាការឆ្លងផុតរូបតំណាង ក្នុងស្រុកមួយផ្សេងទៀត ៕ដោយ៖លី ភីលីព