មួយគ្រាប់ដែលធ្វើបានដោយកីឡាករប្រេស៊ីល Gabriel Martinelli និងមួយគ្រាប់ទៀតដែលជាបាល់ចូលទីខ្លួនឯងដោយកីឡាករ Marc Guehi បានធ្វើឲ្យកាំភ្លើងធំ Arsenal អាចរកបាន៣ពិន្ទងាយៗ ពីការប្រកួតបើករដូវកាលដំបូង។
Arsenal ទទួលបានលទ្ធផល២ទល់នឹង០ក្នុងការប្រកួតប៉ះក្រុម Cyrstal Palace កាលពីយប់មិញនៅក្នុងទឹកដីរបស់ Selhurst Park ដែលក្នុងនោះ ដោយមានគ្រាប់បញ្ចូលទីរបស់ Martinelli តាំងតែពីតង់ទី១មុនពេលដែលកីឡាករ Guehi បន្ថែមមួយគ្រាប់ទៀតជាបាល់ចូលទីខ្លួនឯង។
នៅក្រោយការប្រកួតលោក Artetaគ្រូបង្វឹករបស់ Arsenal បាននិយាយថា៖រឿងសំខាន់បំផុតគឺជាជ័យជំនះប្រកួតដំបូងបែបនេះ ដែលវានឹងអាចបង្កើនទំនុកចិត្ត និងបង្កើនសន្ទុះនៃការប្រកួតរបស់ក្រុមហើយវានឹងងាយស្រួល ដល់ការបង្កើនទំរង់លេងថែមទៀត នៅពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី