ថៃ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងកីឡាតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា ប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យអាស៊ានលើក២០ ដែលរៀបចំនៅខេត្តអូប៊ុន រ៉ាត់ចាថានី ព្រះរាជាណាចក្រថៃនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។
សម្រាប់ការប្រកួតខាងលើនេះ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ១៧ គ្រឿងក្នុងនោះ មេដាយមាស ចំនួន ២ គ្រឿង មេដាយប្រាក់ ចំនួន ៧ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៨គ្រឿង ។ ការប្រកួតនេះសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានបញ្ជូន ៥ ប្រភេទកីឡារួមមានកីឡាប៉េតង់ គ្រូបង្វឹក២ រូប កីឡាករ ៦ រូប និងកីឡាការិនី ៦ រូប សរុបចំនួន ១៤ រូប តេក្វាន់ដូ WT ។
ការប្រកួតខាងលើនេះ ក្រោមការដឹកនាំដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា ប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា៕ ព្រឹត្តិការណ៍ប្រកួតកីឡានិស្សិត សាកលវិទ្យាល័យអាស៊ានលើកទី២១ ឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ី បានទទួលធ្វើជាម្ចាស់ផ្ទះវិញ៕ ដោយ៖លី ភីលីព





