ខេត្តបាត់ដំបង ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាអនុប្រធាន ក្នុងនាមគណ:កម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញ អធិបតីក្នុងកម្មវប្រគល់ជយលាភី ដល់កីឡាករ-កីឡាការិនី នៃការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ខេត្ត ប្រចាំ ឆ្នាំ២០២២ ។
សម្រាប់ជនបញ្ញាខ្សោយ ដែលមាន៣ វិញ្ញាសា៖ គឺ វិញ្ញាសាអត្តពលកម្ម ប៊ូល និងបាល់ទាត់ មានគ្រូបង្វឹក គណៈកម្មការបច្ចេកទេស អាណាព្យាបាល និងកីឡាករ កីឡាការិនី សុរបប្រមាណ ១៥០ នាក់ មកពីខេត្តបន្ទាយមានជ័យ និងស្រុកជុំវិញខេត្តបាត់ដំបង ។ កីឡាករសរុប មានចំនួន ៤៩នាក់ ស្រី១៣នាក់ ក្នុងនោះកីឡា បាល់ទាត់មាន ៣ ក្រុម ២៤នាក់រួមមានបាត់ដំបងអក្សរ A បាត់ដំបងអក្សរ B និងខេត្តបន្ទាយមានជ័យ ចំពោះកីឡាអត្តពលកម្ម មាន ៥ នាក់ និងកីឡា-ប៊ូលឈើ ២០នាក់ ។
លទ្ធផល ៖ កីឡាអត្តពលកម្ម៖ចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ២ បានទៅលើខេត្តបន្ទាយមានជ័យ និងចំណាត់ថ្នាក់លេខ៣ បានទៅលើខេត្តបាត់ដំបង ។ កីឡាប៊ូលឈើ ៖ចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តបន្ទាយមានជ័យ និងចំណាត់ថ្នាក់លេខ២ បានទៅលើខេត្តបាត់ដំបង រីឯកីឡាបាល់ទាត់ ៖ចំណាត់ថ្នាក់លេខ១បានទៅលើខេត្តបាត់ដំបង A ចំណាត់ថ្នាក់លេខ២ បានទៅលើបាត់ដំបង B និងចំណាត់ថ្នាក់លេខ ៣បានទៅលើខេត្តបន្ទាយមានជ័យ ។
លោក សែម សុខា បានមានប្រសាសន៍ថា សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អាណាព្យាបាលទាំងអស់ ដែលបានលះបង់ពេលវេលា មកចូលរួម ដើម្បីលើកស្ទួយ និងរួមចំណែកជួយលើវិស័យពិការភាព ជាពិសេសវិស័យកីឡា ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ជានិច្ចកាលគណៈកម្មាធិការជាតិ ស្បេស្បាល់អឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ ពង្រឹងពង្រីកចលនា ស្ប៉េស្យាល់អូឡាំពិក ដល់បណ្តាខេត្ត នានា ព្រមទាំងបានបណ្តុះបណ្តាល មន្ត្រីជំនាញ ធ្វើការហ្វឹកហាត់ ដល់ជនពិការ ខ្សោយសតិបញ្ញា ក្នុងគោលបំណង ផ្ដល់ឱកាសឲ្យពួកគាត់ បានចូលរួមក្នុងសកម្មភាពសង្គម៕