អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតគ្រូបង្វឹកអត្តពលិក ចក្រភពអង់គ្លេសម្នាក់ ត្រូវបានហាមឃាត់អស់មួយជីវិត បន្ទាប់ពីការស៊ើបអង្កេត បានរកឃើញថា លោកជាប់ពីបទប្រព្រឹត្តផ្លូវភេទ ជាមួយអត្តពលិក ការគំរាមកំហែង និងការរំលោភបំពានផ្លូវចិត្ត ។
លោក Toni Minichiello ត្រូវបានគេស្គាល់ថា ជាអ្នកបង្វឹក Jessica Ennis-Hill របស់ក្រុមជម្រើសជាតិ អង់គ្លេស “Team GB” បានយកមកភាព អស្ចារ្យឲ្យអង់គ្លេស នៅកីឡាអូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ ២០១២ ។ សេចក្តីថ្លែងការណ៍ មួយ លោក Minichiello បាននិយាយថា លោកបានបដិសេធ យ៉ាងដាច់អហង្ការាល់ការចោទប្រកាន់ ដែលបានធ្វើឡើងប្រឆាំង នឹងរូបលោក ។
លោកបានលើកឡើង ពីកង្វល់មួយចំនួនអំពីដំណើរ ការរបស់សាលាក្តី សម្រាប់ករណីមួយនេះអះអាងថា លោកបានទៅប្រទេសផ្សេង នៅពេលការចោទប្រកាន់ ដ៏ធ្ងន់ធ្ងរបំផុតមួយ ត្រូវបានគេនិយាយថា បានកើតឡើង ។ អត្តពលិកចក្រភពអង់គ្លេស បានរកឃើញថា លោកបានប្រព្រឹត្តការ បំពានមួយចំនួនធំ នៃលក្ខខណ្ឌ នៃអាជ្ញាប័ណ្ណបង្វឹក របស់ខ្លួន ក្នុងរយៈពេល ១៥ ឆ្នាំ ។
វាបានបន្តថា ការរកឃើញនេះបង្កើត ជាការរំលោភលើទំនុកចិត្តទាំងស្រុង និងជាធ្ងន់ធ្ងរបំផុត ។ ការស៊ើបអង្កេតបានសន្និដ្ឋានថា លោកបានធ្វើត្រាប់ តាមសកម្មភាពផ្លូវភេទ ហើយលោកបានបញ្ចេញមតិ និងស្ទាបសុដន់អត្តពលិក ។
លោកក៏ត្រូវបានគេរកឃើញថា បានប្រើភាសាប្រមាថផងដែរ ដូចជានៅពេលសួរថា តើការបណ្តុះបណ្តាលអ្វីនឹងឆ្លើយតបថា “sucking my d***” ហើយថែមទាំងសំដៅលើលិង្គ របស់លោកថា ជាសាច់ក្រកអ៊ីតាលីហឹរផងដែរ ។ ដោយសារអាជ្ញាប័ណ្ណបង្វឹក របស់ Minichiello បានផុតកំណត់ក្នុងអំឡុង ពេលដំណើរការវិន័យ លោកមិនអាចត្រូវព្យួរ ឬស្ថិតនៅក្រោមការ ដាក់ទណ្ឌកម្មបានទេ ៕ដោយ៖លី ភីលីព