ក្លឹប Manchester Untied បានបញ្ឈប់គម្រោងទិញយក ខ្សែប្រយុទ្ធ Marko Arnautovic ពីក្លឹប Bologna នៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports។
Man Utd ហ៊ានចាយខ្ទង់៩លានដុល្លារ ទៅឲ្យ Bologna ដើម្បីទិញយក Arnautovic ប៉ុន្តែក្លឹប Serie A នេះបដិសេធដោយចង់បានថ្លៃលើសនេះទៀត។
យ៉ាងណានៅខណៈនេះក្រុមបិសាចក្រហមនេះ បញ្ឈប់គម្រោងចង់បាន កីឡាករវ័យ៣៣ឆ្នាំនេះហើយ ក្រោយមានអ្នកគាំទ្ររិះគន់ច្រើនពេក ដោយសារតែតម្លៃខ្លួន សមត្ថភាព និងរឿងអាស្រូវលើអត្តចរិកកីឡាករនេះ។
Arnautovic ត្រូវបានដឹងថាចង់ផ្លាស់ទៅកាន់ Man Utd ប៉ុន្តែក្លឹបរបស់គេទាមទារខ្ពស់ពេក ហើយពេលនេះ Man Utd ផ្លាស់ប្ដូរទៅគោលដៅថ្មីហើយ៕