រុស្សី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កីឡាការិនីបាល់បោះអាមេរិករូបនេះ ត្រូវបានជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ក្នុងខែនេះ បន្ទាប់ពីនាងត្រូវបានចាប់ខ្លួន និងឃុំខ្លួនពីបទកាន់កាប់កញ្ឆា នៅអាកាសយានដ្ឋានទីក្រុងម៉ូស្គូ កាលខែកុម្ភៈ។
ក្រុមការពារសម្រាប់តារាបាល់បោះអាមេរិក Brittney Griner បានប្តឹងឧទ្ធរណ៍ប្រឆាំង នឹងការផ្តន្ទាទោសរបស់នាង សម្រាប់ការកាន់កាប់ និងការជួញដូរគ្រឿងញៀន នៅប្រទេសរុស្ស៊ី។ នាង Griner ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៩ឆ្នាំ នៅថ្ងៃទី៤ខែសីហា បន្ទាប់ពីនាងបានសារភាពកំហុស ចំពោះការចោទប្រកាន់នេះ។
កីឡាការិនីដែលលេងឲ្យក្រុមរុស្ស៊ី Yekaterinburg ក្នុងអំឡុងពេលបិទរដូវកាល WNBA ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋានទីក្រុងមូស្គូ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ បន្ទាប់ពីបានរកឃើញថង់ទឹករំអិល ដែលចាក់ថ្នាំកញ្ឆា នៅក្នុងវ៉ាលីរបស់នាង។ កីឡាការិនី Griner ជាម្ចាស់មេដាយមាសអូឡាំពិក ២សម័យកាលនោះ បាននិយាយថា នាងបានធ្វើកំហុសដោយស្មោះត្រង់ ដោយចូលទៅប្រទេសរុស្ស៊ី ជាមួយនឹងប្រេងកញ្ឆា ដែលជាការខុសច្បាប់នៅក្នុងប្រទេស។
នាង Griner បាននិយាយបន្ទាប់ពីការកាត់ទោសរបស់នាងថា ខ្ញុំចង់សុំទោសមិត្តរួមក្រុមរបស់ខ្ញុំ ក្លិបរបស់ខ្ញុំ អ្នកគាំទ្ររបស់ខ្ញុំ និងទីក្រុង Yekaterinburg សម្រាប់កំហុសរបស់ខ្ញុំដែលខ្ញុំបានធ្វើ និងភាពអាម៉ាស់ដែលខ្ញុំ បាននាំមកលើពួកគេ។ ខ្ញុំចង់សុំទោសចំពោះឪពុកម្តាយ បងប្អូនរបស់ខ្ញុំ អង្គការ Phoenix Mercury ត្រឡប់មកផ្ទះវិញ ស្ត្រីដ៏អស្ចារ្យនៃ WNBA និងប្តីប្រពន្ធដ៏អស្ចារ្យរបស់ខ្ញុំ ត្រឡប់មកផ្ទះវិញ៕ ដោយ៖លី ភីលីព