ទីក្រុង SAO PAULO ៖ នេះបើយោងតាមការលើកឡើង របស់ស្ថាប័នបាល់ទាត់ របស់ប្រទេសទាំង២ បាននិយាយថា ការប្រកួតជម្រុះ World Cup ត្រូវបានផ្អាករវាងប្រេស៊ីល និងអាហ្សង់ទីននឹងមិនត្រូវ បានលេងឡើយ បន្ទាប់ពីឈាន ដល់កិច្ចព្រមព្រៀង ជាមួយ FIFA ដើម្បីលុបចោលការប្រកួត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមទាំង២ បានយល់ព្រមបង់ប្រាក់ពិន័យ ចំពោះការមិនលេងវគ្គជម្រុះ ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីការចាប់ផ្តើម កាលពីខែកញ្ញាឆ្នាំមុន នៅពេលមន្ត្រីសុខាភិបាល ប្រេស៊ីលចូលទីលាន ដោយនិយាយថា កីឡាករ អាហ្សង់ទីន៤នាក់ បានបំពានពិធីការ COVID-19 ។ FIFA ចង់ឲ្យការ ប្រកួតនេះ ត្រូវលេងនៅខែក្រោយ បើទោះបីជាវាត្រូវបានបង្ហាញ យ៉ាងគ្មានន័យ បន្ទាប់ពីទាំងប្រេស៊ីល និងអាហ្សង់ទីន មានសិទ្ធិ សម្រាប់ការប្រកួត World Cup នៅប្រទេសកាតា បើទោះបីជាលេងតិចជាងប្រទេស នៅអាមេរិកខាងត្បូងផ្សេងទៀត ក៏ដោយ ។
ដំបូងឡើយ FIFA បានផាកពិន័យស្ថាប័នបាល់ទាត់ នៃប្រទេសទាំង២ ហើយទាមទារ ឲ្យមានការលេងការប្រកួត។ សហព័ន្ធប្រេស៊ីល និងសហព័ន្ធអាហ្សង់ទីន បានយកសំណុំរឿងនេះ ទៅតុលាការ សម្រាប់អាជ្ញាកណ្តាលកីឡា ដែលភាគីទាំង៣ បានយល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីលុបចោលការប្រកួត ។
គ្រូបង្វឹកប្រេស៊ីល Tite និងសមភាគីអាហ្សង់ទីន Lionel Scaloni បានប្រកែកថា ហានិភ័យ នៃការរងរបួស និងការព្យួរគឺខ្ពស់ពេក សម្រាប់ការប្រកួតដែលនឹងត្រូវលេងមុន ការប្រកួតនៅប្រទេសកាតា ។ ការសម្រេចនេះទុកឲ្យក្រុមទាំង២ មានសេរីភាពក្នុងការកំណត់ ពេលប្រកួតមិត្តភាពនៅខែកញ្ញាទល់ នឹងគូប្រកួតផ្សេងគ្នាជំនួសវិញ ។
នៅប្រទេសកាតា ប្រទេសប្រេស៊ីល ស្ថិតក្នុងពូល G ជាមួយស៊ែប៊ី ស្វីស និងកាមេរូន ហើយអាហ្សង់ទីនស្ថិតក្នុងពូល C ជាមួយម៉ិកស៊ិក ប៉ូឡូញ និងអារ៉ាប៊ីសាអូឌីត ៕ដោយ៖លី ភីលីព