កីឡា

អតីតតារា Manchester United និយាយទំាំងស្រក់ទឹកភ្នែក ក្នុងបន្ទប់ប៉ូលីសថា នេះជាបទពិសោធន៍ ដ៏អាក្រក់បំផុត នៃជីវិតរបស់លោក

អង់គ្លេស៖ អតីតតារា Manchester United និង Wales លោក Ryan Giggs ប្រាប់គណៈវិនិច្ឆ័យថា លោកមានភ័យខ្លាចយ៉ាងខ្លាំង នៅពេលលោកនិយាយ ជាមួយប៉ូលីសនៅផ្ទះរបស់លោក បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ ពីបទវាយដំនាង Kate Greville ហើយលោកស្ទើរតែដេកលក់ ពេលលោកត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលីស ដែលលោកចំណាយពេលមួយយប់ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

លោក Ryan Giggs ស្រក់ទឹកភ្នែកនៅតុលាការ ខណៈលោកបានពណ៌នា យប់របស់លោកក្នុងបន្ទប់ប៉ូលីស ជុំវិញការរំលោភលើមិត្តស្រីរបស់លោកថា នេះជាបទពិសោធន៍ដ៏អាក្រក់បំផុត នៃជីវិតរបស់លោក ដែលរូបលោកបានជួបប្រទះ។ អតីតកីឡាករបាល់ទាត់ Manchester United បាននិយាយថា លោក ភ័យខ្លាចនៅពេលលោក និយាយជាមួយប៉ូលីសនៅផ្ទះរបស់លោក នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយលោកមិនដែល នៅក្នុងទីតាំងនោះពីមុនមក។

លោក Giggs កំពុងស្ថិតក្នុងការជំនុំជម្រះ ដោយត្រូវបានចោទប្រកាន់ ពីបទប្រើការគ្រប់គ្រង និងការបង្ខិតបង្ខំប្រឆាំង នឹងអតីតដៃគូរបស់លោក នាង Kate Greville ព្រមទាំងវាយដំនាង និងប្អូនស្រីនាង Emma។ លោកបដិសេធការចោទប្រកាន់លើលោក។

ដោយផ្តល់ភស្តុតាងសម្រាប់ថ្ងៃទី២ លោក Giggs បានចាប់ផ្តើមយំក្នុងប្រអប់សាក្សី ខណៈលោកបានប្រាប់ពីរបៀប ដែលលោកត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលីស បន្ទាប់ពីត្រូវបានចាប់ខ្លួន។ បុរសអាយុ ៤៨ ឆ្នាំបាននិយាយថា លោកគេងមិនលក់ស្ទើរតែ ហើយបាននិយាយជាមួយមេធាវី ជាលើកដំបូងនៅថ្ងៃបន្ទាប់។

នាង Greville ចោទប្រកាន់ថា លោក Giggs ដាក់ដៃលើស្មារបស់នាង សម្លឹងមើលនាងក្នុងភ្នែក និងបានវាយក្បាលនាងដោយចេតនា អំឡុងពេលមានការចោទប្រកាន់។ ប៉ុន្តែអតីតអ្នកគ្រប់គ្រងវេលស៍ បានប្រាប់គណៈវិនិច្ឆ័យ កាលពីថ្ងៃពុធថា លោក និងនាង Greville បានប៉ះទង្គិចក្បាលបន្ទាប់ពីព្យាយាម ចាប់ទូរស័ព្ទរបស់នាង អំឡុងពេលឈ្លោះគ្នា៕ ដោយ៖លី ភីលីព

Most Popular

To Top