The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool គឺគ្មានបំណងក្នុងការ អនុញ្ញាតិឲ្យកីឡាករ Naby Keita ក្នុងការចាកចេញ ពីក្លឹបឡើយនៅរដូវក្តៅឆ្នាំ ក្រោយហើយនឹងប្តេជ្ញា បន្តធ្វើការចរចា ដើម្បីអាចបន្តកុងត្រាថ្មី ជាមួយគ្នាថែមទៀត។
កីឡាករអន្តរជាតិជនជាតិ Guinea រូបនេះបានឈានមកដល់ កុងត្រារយៈពេល១២ខែចុង ក្រោយហើយជាមួយនឹងក្លឹប ប៉ុន្តែការបន្តកុងត្រាថ្មី ហាក់មិនទាន់ មានសញ្ញានៅឡើយ ដែលមានន័យថា ក្លឹបនឹងអាចបាត់បង់កីឡាករឆ្នើមរូបនេះ ដោយមិនមានតម្លៃ ខ្លួនឡើយ នារដូវកាលក្តៅក្រោយ ។
របាយការណ៍ នៅក្នុងប្រទេសអាល្លឺម៉ង់ បានអះអាងថា កីឡាករវ័យ២៧ឆ្នាំរូបនេះ ក៏មានសូវជាសប្បាយចិត្តខ្លាំងនោះដែរ ក្នុងស្ថានភាពបច្ចុប្បន្នជាមួយនឹង Liverpool ខណៈដែលមានក្លឹបជាច្រើន កំពុងចាប់អារម្មណ៍កុងត្រា របស់គាត់ដែលក្នុង នោះមានដូចជា ក្លឹប RB Leipzigជាដើមផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី