អង់គ្លេស ៖ ប្រភពមួយបានប្រាប់ Sky Sports News ថា មហាសេដ្ឋី លោក Sir Jim Ratcliffe ដែលជាម្ចាស់ក្រុមជិះកង់ Ineos Grenadiers មានការយកចិត្តទុកដាក់លើការទិញ ក្លិបបាល់ទាត់យក្សអង់គ្លេស Manchester United ហើយអតីតកីឡាករនឹងចូលរួម ជាមួយអ្នកគ្រប់គ្រងទូទៅ Grenadiers លោក Sir Dave Brailsford អតីតនាយកប្រតិបត្តិនៅ British Cycling ។
បុរសដែលមានជាងគេបំផុត របស់អង់គ្លេសម្នាក់ជាអ្នកគាំទ្រ Manchester United លោក Sir Jim Ratcliffe ចាប់អារម្មណ៍ទិញក្លិប Premier League ប្រសិនបើវាសម្រាប់លក់ ។ មហាសេដ្ឋីវ័យ ៦៩ ឆ្នាំ គឺជាប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនគីមី Ineos ហើយក៏ជាម្ចាស់ក្រុមបាល់ទាត់បារាំង Ligue 1 Nice ដោយលោកបានកាន់កាប់កាលឆ្នាំ ២០១៩ និងក្រុមស្វីស FC Lausanne-Sport ។
យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា មហាសេដ្ឋីអង់គ្លេស មានទ្រព្យសម្បត្តិ ៧.១៨ ពាន់លានដុល្លារ មិនបានជោគជ័យ ក្នុងការដេញថ្លៃ ៤.២៥ ពាន់លានផោន ចុងក្រោយរបស់លោកដើម្បីទិញ Chelsea កាលពីខែឧសភា ខណៈអ្នកជំនួញ ជនជាតិ អាមេរិក Todd Boehly បានទិញក្លិបដោយជោគជ័យ ។ ឥឡូវនេះ Ratcliffe បានបង្វែរការចាប់អារម្មណ៍ របស់លោកទៅបិសាចក្រហម ។
ការចាប់អារម្មណ៍ របស់លោកកើតឡើង បន្ទាប់ពីរបាយការណ៍ របស់ Bloomberg បានបន្តថា គ្រួសារ Glazer ដែលបានកាន់កាប់ United តាំងពីឆ្នាំ ២០០៥ កំពុងពិចារណា លក់ភាគហ៊ុនភាគតិចនៅក្នុងក្លិប ។ នេះបើយោង តាមការផ្សាយ ចាត់ថ្នាក់ Ratcliffe ជាអ្នកមានបំផុតទី៦ នៅអង់គ្លេសបាននិយាយថា ការពិភាក្សាបឋម ត្រូវបានធ្វើឡើងអំពីការនាំយកអ្នកវិនិយោគថ្មី។ អ្នកនាំពាក្យរបស់ Ineos បាននិយាយថា ក្រុមហ៊ុននឹងចាប់អារម្មណ៍ នៃការទិញភាគហ៊ុនតូចជាង ក្នុងគោលបំណង ទិញក្លិបនៅទីបំផុត៕ដោយ៖លី ភីលីព