ទីំបំផុត Man UTD អាចរកជ័យជំនះប្រកួតដំបូង ក្នុងលីគវិញហើយ ក្រោយបរាជ័យ២ប្រកួតដំបូងផ្ទួនៗ ទៅឈរនៅបាតតារាងដោយការយកឈ្នះក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល២ទល់នឹង១នៅទឹកដី Old Trafford។
១គ្រាប់ដំបូង ដែលរកបានដោយកីឡាករ Jadon Sancho តាំងតែពីនាទីទី១៦ បានក្លាយទៅជាគ្រាប់បាល់តែ១គត់ ក្នុងវគ្គដំបូង។ការប្រកួតចូលមកដល់វគ្គទី២នាទីទី៥៣ ទើបកីឡាករខ្សែប្រយុទ្ធ Marcus Rashford អាចរកបន្ថែមមួយគ្រាប់ទៀត មុនពេលដែល Mo Salah តាមពីក្រោយវិញ បានមួយគ្រាប់នៅនាទីទី៨១។
ចប់ការប្រកួតកីឡាករ Rashford បានជាប់ឈ្មោះជាកីឡាករល្អបំផុត របស់ការប្រកួតទោះបីជាជាក់ស្តែង ការគ្រប់គ្រងបាល់ Liverpool ធ្វើបានដល់ទៅ៧០ភាគរយក្តី។
Man UTD ទោះបិជាយ៉ាងណាក្តីបាន៣ពិន្ទុ ឡើងផុតពីបាតតារាង និងឡើងលើស Liverpoolក្នុងចំណាត់ថ្នាក់លេខរៀងទី១៤៕ ប្រែសម្រួល៖ស៊ុនលី