កីឡា

AT Madrid កំពុងស្នើឲ្យកីឡាករ មួយចំនួនទទួលយកការកាត់បន្ថយប្រាក់កម្រៃ

ក្លឹបយក្សអេស្បាញ AT Madrid នៅថ្ងៃនេះត្រូវបាន The Goal ចេញផ្សាយថាកំពុងធ្វើការស្នើឲ្យក្រុមកីឡាករ ឈុតធំរបស់ខ្លួនក្នុងការទទួលយកការ កាត់បន្ថយប្រាក់កម្រៃ របស់ពួកគេដើម្បីអាចជួយដល់បញ្ហាហិរញ្ញវត្ថុ របស់ក្លឹបដែលកំពុងជួបបញ្ហា នៅពេលនេះ។

បញ្ហាហិរញ្ញវត្ថុមិនទាន់ធូរស្រាលក្លឹប ត្រូវបានគេជឿជាក់ថាកំពុងទាក់ទង ទៅកាន់កីឡាករមួយចំនួនដូចជា កីឡាករ Lemar, Oblak, Koke, Griezmann និង Felix ផងដើម្បីពន្យល់ពីស្ថានភាពនិងបំណង ចង់ឲ្យកីឡាករទទួលការកាត់បន្ថយ ប្រាក់កម្រៃរបស់ពួកគេ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះកីឡាករ Lemar និង Oblak ដែលបានយល់ព្រមទទួលយកការកាត់បន្ថយប្រាក់កម្រៃថ្មីនេះតាមរយៈកុងត្រាថ្មីរបស់ខ្លួន។ Lemar ដែលនឹងមានកុងត្រាថ្មីដល់ឆ្នាំ២០២៧នឹងសុខចិត្តកាត់ប្រាក់កម្រៃ៤០ភាគរយហើយ Oblak ដែលជាកីឡាករមានប្រាក់កម្រៃខ្ពស់ជាងគេ នឹងបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៨ជាមួយនឹងតម្លៃប្រាក់កម្រៃតិចជាង មុនខ្លាំងដូចគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top