កីឡា

Chelsea បាត់បង់៣ពិន្ទុនៅទឹកដី Southampton

ប្រកួតរវាងក្រុមតោខៀវ Chelsea ជាមួយនឹងក្រុមម្ចាស់ផ្ទះ Southampton យប់មិញនេះគ្រាប់បាល់ បានកើត ឡើងចំនួនតែ៣គ្រាប់ ប៉ុណ្ណោះប៉ុន្តែជាលទ្ធផលក្រុមម្ចាស់ផ្ទះអាចយកបាន៣ពិន្ទុ ទាំងប្រផិតប្រផោយ ទៅលើក្រុមខ្លាំង Chelsea។

គ្រាប់បាល់ដំបូងកើតឡើងនៅនាទីទី២៣ ដោយកីឡាករខ្សែប្រយុទ្ធ Raheem Sterling ប៉ុន្តែមិនដល់៥នាទី ផងនៅនាទីទី២៨ម្ចាស់ផ្ទះអាចតាម បានពីក្រោយមួយគ្រាប់វិញដោយកីឡាករ Romeo Lavia
ហើយនិង បាននាំមុខ មួយគ្រាប់ទៀតដោយ Adam Armstrong នៅនាទីទី៤៥បូក១ចុងតង់ទី១ទៅហើយ។

លទ្ធផលបណ្តោះអាសន្នក្នុងតារាងសម្រាប់សប្តាហ៍នេះ Chelsea ធ្លាក់មកលេខរៀងទី៨ខណៈដែល Southampton ប្រមូលបាន៧ពិន្ទុដូចគ្នាឈរពីលើ Chelsea ក្នុងចំណាត់ថ្នាក់លេខរៀងទី៧៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top