ភ្នំពេញ ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក ណយ ផាណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាកីឡាកាយ សម្ព័ន្ធកម្ពុជា និងជាប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំគ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណា្តល និងកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិចំនួន១៨នាក់ ទៅចូលរួមការប្រកួតកីឡាកាយ សម្ព័ន្ធអេរ៉ូប៊ិកជើង ឯកអាស៊ី លើកទី៧ ឆ្នាំ ២០២២ (7thAerobic Gymnastic ASIAN Championships 2022) នៅប្រទេសថៃ ។
លោក ណយ ផាណា បានមានប្រសាសន៍ថា ការប្រកួតកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ ឆ្នាំ ២០២២ (7thAerobic Gymnastic ASIAN Championships 2022) នឹងប្រព្រឹត្តិទៅនៅប្រទេសថៃ ពីថ្ងៃទី ៣១ ខែសីហា ដល់ទី ៦ ខែកញ្ញា ឆ្នាំ២០២២ ដោយសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា នឹបញ្ជូនប្រតិភូចំនួន ១៨ នាក់ទៅចូលរួម រួមានចៅក្រមអន្តរជាតិ ២ នាក់គ្រូបង្វឹក និងគ្រូជំនួយ៣នាក់ ព្រមទាំងកីឡាករ -កីឡាការិនី១៣នាក់ក្នុងនោះមាន កីឡាការិនី៨ នាក់ និងកីឡាករ៥នាក់ លោកបានដាក់គោលដៅច្បាស់លាស់ ក្នុងការដណ្តើមយកមេដាយជូនជាតិ ។
ការប្រកួតលើកនេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់សហព័ន្ធ ព្រោះជាព្រឹត្តិការណ៍ធំ មានប្រទេបសសម្បូរ ទៅដោយកីឡាករ-កីឡាការិនីល្អ និងខ្លាំងដូចជាប្រទេសជប៉ុន ប្រទេសអឺរ៉ង់ ប្រទេសកូរ៉េ ខាងត្បូង ឥណ្ឌូនេស៊ី ថៃ និងប្រទេសវៀតណាម ប៉ុន្តែរូបលោក នៅតែមានសង្ឃឹម ជានិច្ចក្នុង ការដណ្តើម មេដាយជូនជាតិ ហើយក៏ជាការប្រកួត ដើម្បីស្ទាប់ស្ទង់សមត្ថភាពកីឡាករ – កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ត្រៀមព្រឹត្តិការណ៍ ការប្រកួត កីឡា SEA GAMES ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។
ព្រមទាំងឲ្យក្រុមអត្តពលិក បានស្គាល់លក្ខណៈបច្ចេកទេសកាន់ តែច្រើនជាកម្រិតអន្តរជាតិ ឲ្យបានច្រើនថែមទៀត គឺជាគោលដៅដ៏ល្អឆ្ពោះ ទៅរកការអភិឌ្ឍនបច្ចេកទេស ហើយជាចំណុចសំខាន់បំផុតដើម្បីស្ទាប់ស្ទង់សមត្ថភាព និង ឈានជើងទៅដល់កម្រិតណា SEA GAMES ២០២៣។ ការប្រកួតកីឡាកាយសម្ព័ន្ធ អេរ៉ូប៊ិកជើងឯកអាស៊ីឆ្នាំ២០២២នេះ មានចំនួន១៣ប្រភេទ ដោយមានក្រុមកីឡាករ-កីឡាការិនី ចំនួន២៩៥នាក់ច្រើន ជាងគេបំផុត នៃការប្រកួត ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា មាន៨ វិញ្ញាសា ប្រភេទអាយុលើស ពី១៨ ឆ្នាំ មាន ៤ វិញ្ញាសា ឯកត្តជនបុរសប្រកួតគូ ទ្រីយ៉ូ និងប្រកួតជាក្រុម ប្រភេទអាយុក្រោម ១៨ ឆ្នាំ មាន៣វិញ្ញាសា ឯកត្តជននារី គូចម្រុះ និងទ្រីយ៉ូ ហើយទី៣ ប្រភេទយុវជនអាយុពី ១៥ ឆ្នាំ ដល់ ១៧ ឆ្នាំ ដែលមានការប្រកួតវិញ្ញាសាឯកត្តជននារី និងប្រកួតជាក្រុម។ ការប្រកួតសម្រាប់អាយុលើស១៨ឆ្នាំ អាយុក្រោម១៨ ឆ្នាំ និងយុវជនអាយុចាប់ពី ១៥ ដល់ ១៧ ឆ្នាំ ត្រូវតែស្វែងរកឲ្យបានមេដាយដូចគ្នា ទោះមេដាយកម្រិតណាក៏ដោយឲ្យតែយើងដណ្តើមបាន តែគោលដៅធំរបស់យើង គឺឈានទៅរកមេដាយ។
លោកអគ្គបន្តថា ដោយសារ មានការដាក់ចេញ នូវសេចក្តីណែនាំពីលោកបណ្ឌិត ថោង ខុន ជាប្រធានសហព័ន្ធ គឺយើងពិនិត្យឃើញថា ការអនុវត្តការងារ របស់យើងសព្វថ្ងៃនេះ បានដើរចូលទៅក្នុងគន្លងផែនការ ដែលយើងបានព្រាងទុក ។ ការប្រកួតនេះ នឹងមានលទ្ធផលល្អ ដោយយើងមានភាពស្តង់ដា ក្នុងការឈានទៅដណ្តើមបានមេដាយ ចូលជាង៩០ភាគរយទៅហើយ ៕