ទីបំផុតបន្ទាប់ ពីបានចុះកុងត្រា នាំយកកីឡាករជើងខ្លាំង Marc Cucurella មកពីក្លឹប Brighton ហើយនោះក្លឹបតោខៀវ Chelsea ក៏បានឈានទៅដល់ការអនុញ្ញាតិ ឲ្យកីឡាករ Alonso ក្នុងការចាកចេញពីក្លឹបទៅចូលរួម ជាមួយនឹង Barcelona ជាផ្លូវការហើយក្នុង នាមជាកីឡាករគ្មានតម្លៃខ្លួន ។
Barcelona នឹងក្លាយទៅជាសមាជិកថ្មីមួយរូបទៀត របស់ក្រុមលោក Xavi ត្រៀមរដូវកាលថ្មីនេះក្រោយពេលដែលដំណឹង នៃការផ្ទេរមកទឹកដី Camp Nou នេះបានធ្វើឡើង អស់រយៈពេលជាច្រើន ខែកន្លងមកហើយ។
កីឡាករអេស្បាញរូបនេះ ប្រហែលជាអាចបង្ហាញខ្លួនដំបូង នៅក្នុងលីគអេស្បាញ សម្រាប់ Barcelona នៅពេលដែលក្រុមនឹង ត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ Sevilla ដើម្បីខែកញ្ញានេះនិង ក៏ដូចជាការប្រកួត សំខាន់នៅ Champions League ប៉ះនឹងក្រុម Viktoria Plzen នៅថ្ងៃទី៧ ខែកញ្ញាផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី