ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាដណ្តើមបានមេដាយចំនួន ៧ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ Thailand Karate Open 2022 ដែលបានប្រព្រឹត្តិចាប់ថ្ងៃទី១៩រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ នៅប្រទេសថៃ នេះជាកាវាស់ស្ទង់ និងធ្វើតេស្តិ៍សមត្ថភាពបច្ចេកទេស កីឡាករ-កីឡាការិនីក្នុងដំណើរឈានឆ្ពោះទៅ ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ។
ចំពោះមេដាយចំនួន ៧ គ្រឿងដែលកម្ពុជាទទួលបានរួមានមេដាយប្រាក់ ៣ គ្រឿង និងមេដាយ សំរឹទ្ធ ៤ គ្រឿង។ មេដាយប្រាក់លើវិញ្ញាសាឯកត្តជន បានទៅលើកីឡាករ ងួន សុខក្រៃលែង កីឡាករ ស្រៀងវិរៈ និងកីឡាការិនី ឆន ស្រីភា (ខ ភ ម) រីឯមេដាយសំរឹទ្ធលើវិញ្ញាសាឯកត្តជនបានទៅលើ កីឡាការិនី សំណាង ឧត្តរ៉ា កីឡាករ ជ្រុន វិរៈបុត្រ និងកីឡាករ ប៊ិន ម៉េងលី
ដោយឡែកមេដាយ សំរឹទ្ធ (ជាក្រុម)បានទៅលើ កីឡាការិនី ឆន ស្រីភា (ខ ភ ម) កីឡាការិនី វ៉ាន់ ចរិយា កីឡាការិនី លឹម សុខវិច្ឆិកា និងកីឡាការិនី ភួង សុផល។ សម្រាប់ការប្រកួតខាងលើនេះកម្ពុជាបានបញ្ជូលប្រធានប្រតិភូ១រូប អនុប្រធានប្រតិភូ១រូប នាយកបច្ចេកទេស១រូប ជំនួយការបច្ចេកទេស២រូប អាជ្ញាកណ្តាល៣រូប គ្រូបង្វឹក គ្រូជំនួយ ៦រូប កីឡាករ-កីឡារិនី៣៦នាក់៕
ដោយ៖លី ភីលីព





