ភ្នំពេញ៖លោក ហែម ថុនពន្លឺ គ្រូបង្វឹកក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជាបាននិយាយថា កីឡាការិនី ហែលទឹកពាក់ជើងទាកម្ពុជា កាំង មុយនីនទទួលបានជ័យលាភីមេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធនៃការប្រកួតហែលទឹកពាក់ជើងទា Finswimming’s World Cup Round Swimming Pool 2022
លោកបានបន្តថា មេដាយចំនួន២គ្រឿងដែលកីឡាការិនី កាំង មុយនីន រួមានមេដាយសំរឹទ្ធ ១គ្រឿងប្រកួតលេ់ប្រភេទវិញ្ញាសា Women ៥០ម៉ែត្រ Bifins ចំណែកមេដាយមាស១គ្រឿងទៀតបានលើប្រភេទវិញ្ញាសា Women ៤០០ ម៉ែត្រ Bifins ។
ការប្រកួតកីឡាហែលទឹកពាក់ជើងទា Finswimming’s World Cup Round Swimming Pool 2022 នៅថ្ងៃនេះហើយ ចំពោះដែលមាន៥ថ្ងៃគឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។
សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៨នាក់រួមមានរួមមានលោក ហែម គីរី ប្រតិភូ លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរតក កីឡាករ លឹម កែវឧត្តម កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ៕
ដោយ៖លី ភីលីព


