កីឡា

លោកបណ្ឌិត ជ្រិន សុធា៖កម្មវិធី “Teakwondo Day” ធ្វើឡើងដើម្បីកម្មវិធីរម្លែកពីគុណតម្លៃ កីឡាតេក្វាន់ដូ ប្រភេទកីឡាអូឡាំពិក 

ភ្នំពេញ៖លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការនៃខេមរសហព័ន្ធកីឡាតេក្វាន់ដូតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមកម្មវិធី “Teakwondo Day” ដែលប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែក្នុងពហុកីឡដ្ឋានជាតិក្រោមការសហការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងបណ្ឌិត្យសភាតេក្វាន់ដូ។

លោក ឆយ យ៉ុងសុក តំណាងឲ្យបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជាបាននិយាយថា កម្មវិធី “Teakwondo Day” ដែលមានកីឡាករ-កីឡាការិនី១៦៣នាក់មកពីក្លិបចំនួន១១រួមមានក្លិបតេក្វាន់ដូមិត្តភាព ក្លិបតេក្វាន់ដូហូណាសា ក្លិបតេក្វាន់ដូ សេរីភាព ក្លិបតេក្វាន់ដូព្រះច័ន្ទ ក្លិបតេក្វាន់ដូ NEW WORLD ក្លិបតេក្វាន់ដូ PSE ក្លិបតេក្វាន់ដូសាមគ្គី ក្លិបតេក្វាន់ដូ AAA ក្លិបតេក្វាន់ដូ O.P.I ក្លិបតេក្វាន់ដូ ខ្លា ស និងក្លិបតេក្វាន់ដូFreedom។  

លោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថា ថ្ងៃនេះខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងបណ្ឌិត្យសភាតេក្វាន់ដូរៀបចំកម្មវិធី “Teakwondo Day” ដែលប្រទេសមានប្រភេទតេក្វាន់ដូនៅទូទាំងពិភពលោកក៏រៀបចំកម្មវិធីនេះដែរ ហើយជាកម្មវិធីរម្លែកពីគុណតម្លៃកីឡាតេក្វាន់ដូប្រភេទកីឡាអូឡាំពិក និងការហ្វឹកប្រាណសម័យថ្មី ជួយឲ្យយើងមានភាពរហ័សរហួនដោយមានកីឡាករ-កីឡាការិនី២០០ប្រទេស ចំនួន៨លាននាក់មិនគិតអ្នកហាត់ដើម្បីសុខភាពឡើយ ហើយហាត់ចាប់ពីអាយុ៣ឆ្នាំរហូតដល់៥០ឆ្នាំឯណោះ។

លោកបានបន្តថា កីឡាតេក្វាន់ដូសម្រាប់សន្តិភាពដែលមានតម្លៃលើសពីការឈ្នះចាញ់ ព្រោះការឈ្នះចាញ់ជារឿងធម្មតា រាល់ការប្រកួតលើវិញ្ញាសាប្រយុទ្ធ ស្ថិតក្រោមការពារខ្លួនទំាងអស់។ យើងរាល់ថ្ងៃធ្វើការផ្សព្វផ្សាយ លើកកម្ពស់ និងតាមសាលារៀន ដើម្បីស្វែងរកធនធានមនុស្សឆ្នើមៗ តាមខេត្តមួយចំនួននៅទូទាំងប្រទេសសម្រាប់ ឈានជើងចូលឆាកអន្តរជាតិ៕

Most Popular

To Top