តកំពត ៖ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ លោកកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតទូកប្រពៃណី «ទូកនាគ» ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី៩ ឆ្នាំ ២០២២ ។

លោកបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីសោមន្ស រីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួម ជាអធិបតីក្នុងពិធី “បិទ” ការប្រកួតកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ -កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនេះ ។

ក្នុងនាម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តកំពត» បានខិតខំរៀបចំ ព្រឹត្តិការណ៍ ប្រកួតកីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើស ជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២» ឱ្យមានភាពអធិកអធម និងមហោឡារឹក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពត រហូតបានបញ្ចប់ដោយរលូន និងជាស្ថាពរនៅថ្ងៃនេះ ។

លោកបណ្ឌិតបានបន្តថា ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពត និងមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញ ខេត្តទាំងអស់ ដែលបានចូលរួមសហការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះឡើង ឲ្យទទួលបានជោគជ័យ តាមផែនការ ដែលបានគ្រោងទុក ។

ជាការពិតណាស់ ការប្រកួត មានរយៈពេលតែ បីថ្ងៃក៏ពិតមែន ប៉ុន្តែបានផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាព បច្ចេកទេស ដែលបានហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះ ដែលកីឡាករ-កីឡាការិនី ទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ ពីការខិតខំហ្វឹកហាត់ជាប្រចាំ គួបផ្សំការតស៊ូព្យាយាមគោរពវិន័យ ប្រកបដោយ ក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេស បានត្រឹមត្រូវ នៅក្នុងការប្រកួត ។
ចំពោះលទ្ធផលប្រកួត ដូចខាងក្រោម៖
១-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៥០០ម៉ែត្រ ផ្នែកបុរស (រង្វាន់លើកទឹកចិត្ត)
-លេខ១ ខេត្តកំពតង់ធំ
-លេខ២ ខេត្តកោះកុង
-លេខ៣ ខេត្តកំពត
-លេខ៤ រាជធានីភ្នំពេញ
-លេខ៥ ខេត្តក្រចេះ
២-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៥០០ម៉ែត្រ ផ្នែកនារី
-លេខ១ ខេត្តកណ្តាល
-លេខ២ ខេត្តកំពត
-លេខ៣ រាជធានីភ្នំពេញ
៣-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៥០០ម៉ែត្រ ផ្នែកបុរស
-លេខ១ កងទ័ពជើងទឹក
-លេខ២ ខេត្តកំពង់ឆ្នាំង
-លេខ៣ ខេត្តព្រៃវែង
-លេខ៤ ខេត្តកណ្តាល
៤-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៨០០ម៉ែត្រ ផ្នែកបុរស
-លេខ១ ក្រសួងមហាផ្ទៃ
-លេខ២ ខេត្តបន្ទាយមានជ័យ
-លេខ៣ ខេត្តកំពង់ស្ពឺ
-លេខ៤ ខេត្តបាត់ដំបង

