កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba ដែលកំពុងលេងឲ្យក្លឹប Juventus ត្រូវបានគេជឿជាក់ថាកំពុងមានក្តីបារម្ភចំពោះតំណែងរបស់ខ្លួននៅក្នុងការប្រកួតបាល់ទាត់ ពិភពលោកក្នុងប្រទេសកាតា នាពេលខាងមុខនេះ។
កីឡាកររូបនេះត្រូវបានគេដឹងថានឹងត្រូវទទួលយកការវះ កាត់ក្បាលជង្គង់បន្ទាប់របួសកាន់តែមានធ្ងន់ធ្ងរ បង្កការលំបាកដល់ការប្រកួតហើយ តាមការព្យាករណ៍របស់ក្រុមគ្រូពេទ្យរបួសនេះ នឹងត្រូវប្រើប្រាស់រយៈពេលពី៤០ ទៅ៦០ថ្ងៃ ដើម្បីឲ្យជាសះស្បើយខណៈដែលការប្រកួតដំបូង របស់បារាំងទល់នឹងអូទ្រីសនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា។

គ្រូបង្វឹកក្លឹប Juventus លោក Massimiliano Allegri បានប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា៖ សុខភាពរបស់ Pogba នៅពេលនេះ នឹងត្រូវការពេលវេលារហូតដល់ ខែមករា មុនពេលដែលគាត់អាចត្រឡប់មកប្រកួត វិញបានប៉ុន្តែយើងមិនច្បាស់ទេថាគាត់នឹងលេង ឲ្យជម្រើសជាតិបានឬយ៉ាងណា គឺមិនអាស្រ័យលើក្លឹបឡើយ៕
ប្រែសម្រួល៖ស៊ុនលី
