កីឡា

អ្នកការទូតអូទ្រីស ៖ កីឡាអូឡាំពិក ទីក្រុងប៉េកាំង បានយកឈ្នះ សម្រាប់កីឡា រដូវរងាជាផ្លូវការ

ចិន ៖ លោក Michael Berger ទីប្រឹក្សាពាណិជ្ជកម្ម នៅស្ថានទូតអូទ្រីសប្រចាំប្រទេសចិន បាននិយាយក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយគេហទំព័រ ឆៃណាឌៀលីថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ឆ្នាំ ២០២២ គឺជាជោគជ័យដ៏អស្ចារ្យ និងជាការចាប់ផ្តើម ដ៏ល្អមួយសម្រាប់ការបង្កើន ចំណាប់អារម្មណ៍ របស់សាធារណជនទូទៅក្នុងប្រទេសចិន សម្រាប់កីឡារដូវរងារ។

ប្រទេសអូទ្រីស ដែលជាមហាអំណាចប្រពៃណី ក្នុងកីឡាទឹកកក និងព្រិល បានចូលរួមពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិចិនឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែកញ្ញា ដោយមានក្រុមហ៊ុនកីឡារដូវរងាចំនួនប្រាំបី របស់ខ្លួនចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ។

ដោយសារប្រទេសចិន បានក្លាយជាអ្នកផ្គត់ផ្គង់ការនាំចូលធំទីពីរ របស់ប្រទេសអូទ្រីស ទីប្រឹក្សាជឿជាក់ថា មានឱកាសជាច្រើន សម្រាប់ប្រទេសចិន និងអូទ្រីស ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនាពេលអនាគត ។ ទស្សនាវីដេអូនេះហើយ ដឹងថា លោកនិយាយអ្វីទៀត៕ដោយ៖លី ភីលីព

Most Popular

To Top