ភ្នំពេញ៖ នាល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន កីឡាបានសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ១២ប្រភេទកីឡាមុនចេញទៅ ធ្វើការហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SES GAMRES 2023 លើកទី៣២នៅប្រទេសកម្ពុជា។
លោក ប៉ុន សុខ បានមានប្រសាសន៍ថា កម្ពុជាបញ្ជូនក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ១២ប្រភេទកីឡាហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែង ដើម្បីពង្រឹងពង្រីកសមត្ថភាពទំាងបច្ចេកទេស ទិចនិច យុទ្ធសាស្រ្តតាមប្រភេទកីឡានីមួយៗក្នុងការដណ្តើមមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ការប្រកួតកីឡា SES GAMRES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។
លោកបានបន្តថា កីឡាទំាង១២ ប្រភេទរួមមានកីឡាកាយសម្ព័ន្ធ កីឡាយូដូ កីឡាបាល់ទាត់នារី កីឡាវូស៊ូ កីឡាបាល់ទះក្នុងសាលផ្នែកនារី កីឡាបាល់បោះ កីឡាវាយកូនឃ្លីលើតុ កីឡាអត្តពលកម្ម កីឡាវាយសី កីឡាចំបាប់ កីឡាវាយសី កីឡាហែលទឹក និងលើកទម្ងន់។ សកម្មភាពក្រៅប្រទេសជាយុទ្ធសាស្រ្តផ្នែកសា្មរតី និងបច្ចេកទេសដល់ក្រុមអត្តពលិកកម្ពុជា។
ដោយ៖លី ភីលីព