កីឡា

អតីតនាយកប្រតិបត្តិ អូឡាំពិក ក្រុងតូក្យូ បានចេញដីកាចាប់ខ្លួនថ្មី ពីបទសូកប៉ាន់

តូក្យូ ៖ រដ្ឋអាជ្ញាកាលពីថ្ងៃអង្គារ បានចេញដីកាចាប់ខ្លួនថ្មី លើលោក Haruyuki Takahashi ជាអតីតនាយកប្រតិបត្តិ គណៈកម្មាធិការរៀបចំអូឡាំពិក ទីក្រុងតូក្យូ បានជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងពុករលួយ ត្រូវបានសង្ស័យថា បានទទួលយកសំណូក សរុបចំនួន ៧៦ លានយ៉េន ពីអ្នកបោះពុម្ពផ្សាយធំ Kadokawa Corp យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ការិយាល័យរដ្ឋអាជ្ញា សាធារណៈនៃទីក្រុងតូក្យូ ក៏បានចាប់ខ្លួន អតីតនាយកប្រតិបត្តិ Kadokawa លោក Toshiyuki Yoshihara អាយុ ៦៤ ឆ្នាំ និងមនុស្សម្នាក់ទៀត ពីបទសូកប៉ាន់ Takahashi អាយុ ៧៨ឆ្នាំ ព្រមទាំង Kazumasa Fukami អាយុ ៧៣ ឆ្នាំ ជាប្រធានក្រុមហ៊ុន ប្រឹក្សាយោបល់ពីបទទទួល សំណូកពីអ្នកបោះពុម្ពផ្សាយ ។

ព្រះរាជអាជ្ញាកំពុងស៊ើបអង្កេតថា តើ Fukami បានស្នើសុំឲ្យ Takahashi ជួយ Kadokawa ត្រូវបានជ្រើសរើសជាអ្នកឧបត្ថម្ភសម្រាប់កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ យោងតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះ ។ ប្រភពបាននិយាយថា Takahashi បានបដិសេធ ការចោទប្រកាន់នេះ ចំណែកព្រះរាជអាជ្ញាក៏បានឆែកឆេរ ផ្ទះរបស់ប្រធានអ្នកបោះពុម្ពផ្សាយ Tsuguhiko Kadokawa ជុំវិញករណីនេះ ។

ចំណាត់ការនេះ កើតឡើង បន្ទាប់ពីព្រះរាជអាជ្ញាបានស្រាវជ្រាវ កាលពីថ្ងៃច័ន្ទ ការិយាល័យ របស់ក្រុមហ៊ុន Daiko Advertising Inc. រួមទាំងទីស្នាក់ការ កណ្តាល និងសាខានៅ Osaka នៅទីក្រុងតូក្យូ ពីបទសង្ស័យ ពីបទស៊ីសំណូក ។ ស្រដៀងទៅនឹង Kadokawa អ្នកផ្សាយពាណិជ្ជកម្ម ត្រូវបានគេរកឃើញថា បានចំណាយប្រាក់យ៉ាងច្រើនដល់ក្រុមហ៊ុនរបស់ Fukami ។

ប្រភពបាននិយាយថា ក្នុងចំណោម ទឹកប្រាក់ ចំនួន ២៦ លានយ៉េន និង១០ លានត្រូវបានគេសង្ស័យថា ត្រូវបានប្រើប្រាស់ ក្នុងការតភ្ជាប់ ដើម្បីអនុគ្រោះដល់ក្រុមហ៊ុន Daiko ស្វែងរកក្រុមហ៊ុនអតិថិជន ក្នុងអំឡុងពេលដំណើរការ ជ្រើសរើសអ្នកឧបត្ថម្ភ ។

ទន្ទឹមនឹងនេះ ទឹកប្រាក់ផ្តល់ ដោយ Kadokawa ដល់អង្គភាព ត្រូវបានពិពណ៌នាថា ជាថ្លៃប្រឹក្សាយោបល់ បន្ទាប់ពីអ្នកបោះពុម្ពផ្សាយ បានក្លាយជាអ្នក ឧបត្ថម្ភ សម្រាប់ហ្គេម Tokyo កាលខែមេសា ឆ្នាំ២០១៩ អាចឲ្យវាបោះពុម្ពសៀវភៅណែនាំ និង កំណត់ត្រាផ្លូវការរបស់ការប្រកួតរដូវក្តៅ។ លោក Kadokawa ជាប្រធានបាននិយាយកាលពីថ្ងៃច័ន្ទថា លោកមិនបានដឹងថា ក្រុមហ៊ុនរបស់លោកបានផ្តល់ សំណូកណាមួយនោះទេ៕

Most Popular

To Top