អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតកីឡាបាល់ទាត់ឆ្នើម ចក្រភពអង់គ្លេស លោក David Beckham បានជូតទឹកភ្នែកចេញពីផ្ទៃមុខ ខណៈលោកចូលគោរពព្រះមហាក្សត្រី បន្ទាប់ពីលោកបានចូលជួរ អស់រយៈពេល ១៣ ម៉ោង ។

លោក Beckham បានអោនក្បាលយឺតៗ ហើយសម្លឹងមើលទៅនឹងឥដ្ឋ ខណៈលោកមើលមឈូសរបស់ម្ចាស់ក្សត្រី ។ Sky News បាននិយាយទៅកាន់ Beckham ត្រឹមតែម៉ោង ២រសៀលនេះប៉ុណ្ណោះ ។ ១២ម៉ោងបន្ទាប់ពីលោកបានចូលរួមក្នុងជួរ ។
លោកបានប្រាប់ Sky News ថា លោកនៅទីនោះ ដើម្បីកាន់ទុក្ខម្ចាស់ក្សត្រី “ពិសេស” របស់ចក្រភពអង់គ្លេស ។ អតីតប្រធានក្រុមបាល់ទាត់ ជម្រើសជាតិអង់គ្លេស ត្រូវបានគេឃើញពាក់មួកសំប៉ែតពណ៌ខ្មៅ ឈុត និងក្រវ៉ាត់ ខណៈលោករង់ចាំគោរព ៕
