កីឡា

លោក វ៉ាត់ ចំរើន ៖ អាជ្ញាកណ្តាល និងចៅក្រម ត្រូវប្រកាន់ភ្ជាប់ នូវការកាត់សេចក្តី ប្រកបដោយភាព យុត្តិធម៌

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាជាតិ អូឡាំពិកកម្ពុជា ប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា និងលោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាទទួលផ្ទុករួមនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបិទវគ្គ បណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡា ចំបាប់កម្រិតមូលដ្ឋាន នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក Casey Douglas Barnet អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជាបាននិយាយថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល កម្រិតមូលដ្ឋាននេះធ្វើឡើង ដើម្បីពង្រឹងសមត្ថភាព មន្ត្រីអាជ្ញាកណ្តាលសម្រាប់ព្រឹត្តិការណ៍ ការប្រកួតថ្នាក់ជាតិនានា និងការប្រកួតកីឡាជាតិ លើកទី៣ ជាពិសេសព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកបានបន្តថា នាខែធ្នូចុងឆ្នាំនេះយើង នឹងរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា ចំបាប់ជ្រើសរើសជើងឯក កម្រិតអន្តរជាតិ ហើយការប្រកួតនេះ ជាការធ្វើតេស្តិ៍សមត្ថភាព មន្ត្រីអាជ្ញាកណ្តាល ដូច្នេះសិក្ខាកាមទំាងអស់គ្នា នឹងចូលរួមនឹងត្រូវចេះ ភាសាអង់គ្លេស បន្តិចបន្តួចក៏បានសម្រាប់ទំនាក់ទំនង ជាមួយមន្ត្រីអាជ្ញាកណ្តាល អន្តរជាតិ និងកីឡាករ-កីឡាការិនីអន្តរជាតិ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតនីមួយៗ ធ្វើឡើងដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាព មន្ត្រីបច្ចេកទេសទាំងអស់ ទំាងចំណេះដឹង ភាសាបរទេស ច្បាប់ការនៃប្រកួត ប្រឹងប្រែងហ្វឹកហាត់ កម្លាំងកាយឲ្យមានភាពរឹងមាំ អំណត់អត់ធន់ និងមានសមត្ថភាព ក្នុងការកាត់សេចក្តីប្រកប ដោយភាពយុត្តិធម៌ ។ មន្ត្រីអាជ្ញាកណ្តាលទាំងអស់ ដែលឆ្លងកាត់វគ្គសិក្សានេះ និងមានឱកាសចូលរួម កាត់មុនឈានជើងចូលរួមធ្វើអាជ្ញាកណ្តាល និងចៅក្រមព្រឹត្តិការណ៍ ការប្រកួតនានា ជាពិសេសការប្រកួតកីឡាជាតិ ឆ្នាំ ២០២២ ខាងមុខនេះ ។

លោកបានបន្តថា រាល់ការធ្វើតេស្តិ៍កីឡាករ -កីឡាការិនី ចំបាច់ត្រូវអាជ្ញាកណ្តាល និងចៅក្រម ដើម្បីឲ្យពួកគាត់អនុវត្តមានការងារទីលាន ហើយប្រធានអាជ្ញាកណ្តាល និងចៅក្រម និងអាជ្ញាកណ្តាល និងចៅក្រមកម្រិតទំាង២នាក់ ត្រូវចូលរួម ដើម្បីពិនិត្យ និងបង្រៀនបន្ថែមទៀត នូវចំណុចខ្វះខាត ៕

Most Popular

To Top