យោង តាមការចេញផ្សាយ របស់កាសែត The Liverpool Echo បានឲ្យដឹងថាក្លឹប Everton កំពុងចាប់ផ្តើមពិចារណានិងពិភាក្សាជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធជួរមុខ Alex Iwobi ហើយដើម្បីអាចពិនិត្យមើលលទ្ធភាព នៃការបន្តកុងត្រាថ្មី ខណៈដែលកុងត្រាបច្ចុប្បន្ន កាន់តែខិតជិតដល់សុពលភាព។
បច្ចុប្បន្ន Everton បានបង្ហាញអំពីបំណងចង់បន្តកុងត្រាជាមួយនឹងកីឡាករ វ័យ២៦ឆ្នាំរូបនេះយ៉ាងខ្លាំង បន្ទាប់ពីកីឡាកររូបនេះបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ កាលពីរដូវកាលមុននិងការប្រកួតបើករដូវកាលកន្លងមកថ្មីៗនេះផង ហើយពិតជាបានធ្វើឲ្យគ្រូបង្វឹកលោក Frank Lampard ពេញចិត្តពេញថ្លើមខ្លាំងប្រសិនបើកីឡាករយល់ព្រមបន្តរស់នៅជាមួយនឹង Everton។
Everton បើកឆាករដូវកាលនេះធ្វើមិនសូវបានល្អនៅឡើយដោយក្នុងនោះ៧ប្រកួតមកហើយទើបតែទទួលបាន៧ពិន្ទុនៅឡើយឈរនៅលេខរៀងទី១៣ក្នុងតារាងកំពូលខណៈដែលក្រុមបាតតារាងមាន៣នៅពេលនេះគឺជាក្រុម West Ham, Nottingham Forest និងក្រុម Leicester City៕ ប្រែសម្រួល៖ស៊ុនលី