កីឡា

Nice ពិចារណាកុងត្រាជាមួយនឹងគ្រូបង្វឹកលោក Parker

The FootMercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអតីតគ្រូបង្វឹកក្លឹប Bournemouth លោក Scott Parker កំពុងមានឈ្មោះ ជាបេក្ខភាពអទិភាពម្នាក់ទៀត ដើម្បីមកទទួលតំណែង ជាគ្រូបង្វឹកថ្មីរបស់ក្លឹបបារាំង Niceនៅពេលខាងមុខនេះ។

ប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានចេញផ្សាយ អំពីលទ្ធភាពនៃការវិលត្រឡប់មកលីគបារាំងវិញ ពីសំណាក់គ្រូបង្វឹកអាហ្សង់ទីន Mauricio Pochettino ប៉ុន្តែជឿជាក់ថា អតីតគ្រូបង្វឹករបស់ក្លឹប Spurs និង PSG រូបនេះហាក់ដូចជា មិនមានគោលបំណងចង់វិលត្រឡប់ មកបារាំងវិញឡើយ។

គួរឲ្យដឹងដែរថា Parker នៅតែជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពផ្សេងទៀត ប៉ុន្តែការចរចាណាមួយមិនទាន់អាចកើតឡើងឡើយប្រសិនបើក្លឹប Nice មិនទាន់សម្រេចចិត្តច្បាស់ក្នុងការចែកផ្លូវជាមួយនឹងគ្រូបង្វឹកបច្ចុប្បន្នលោក Lucien Favre ទេនោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top