លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United ជាប់ក្នុងចំណោមបេក្ខជន៣រូប ដែលអាចឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែកញ្ញា របស់ Premier League ។
នៅក្នុងខែកញ្ញានេះ Ten Hag បានដឹកនាំ Man Utd ឲ្យឈ្នះពាន ២ប្រកួត គឺឈ្នះនឹង Leicester City ១-០ និងឈ្នះនឹង Arsenal ៣-១ ដែលធ្វើឲ្យក្រុមរបស់លោកឈរនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងប្រកួត Premier League ក្នុងពេលនេះ។
ចំពោះបេក្ខជន២រូបទៀត ដែលអាចឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែកញ្ញា PL នេះគឺ លោក Antonio Conte អ្នកចាត់ការក្លឹប Tottenham Hotspur និង លោក Gary O’Neil អ្នកចាត់ការក្លឹប Bournemouth៕ Source: Sabay

