កីឡា

តម្រុយ​ខ្លះៗ Pacquaio អាច​នឹង​សងសឹក Floyd នៅ​ប្រទេស​ជប៉ុន 

អ្នក​ប្រដាល់​អាមេរិក Floyd Mayweather បាន​បញ្ជាក់​ថា គេ​នឹង​ប្រកួត​នៅ​ប្រទេស​ជប៉ុន​ម្ដង​ទៀត​នៅ​ពេល​ខាង​មុខ ក្រោយ​យក​ឈ្នះ​ផុយ​ៗ​លើ​កីឡាករ Mikuru Asakura។

Manny Pacquaio ដែល​ធ្លាប់​ចាញ់ Floyd កាល​ពី​ឆ្នាំ​២០១៥​ ក៏​បាន​ទៅ​អង្គុយ​ទស្សនា​ដៃ​គូ​ចាស់​របស់​ខ្លួន​​បញ្ចប់ Mukura ត្រឹម​ទឹក​​ទី​២។ ក្រោយ​ពី​ប្រកួត​នេះ​ចប់​ Floyd បាន​និយាយ​ពី​គម្រោង​របស់​ខ្លួន​ថា​នឹង​ត្រឡប់​មក​កាន់​ប្រទេស​ជប៉ុន​ម្ដង​ទៀ​នៅ​ពេល​ខាង​មុខ។

“ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​​ដែល​ពួក​​យើង​បាន​ផ្ដល់​ភាព​រំភើប​ទៅ​កាន់​អ្នក​គាំទ្រ។ អរគុណ​ដែល​ផ្ដល់​​ឱកាស​​ឲ្យ​ខ្ញុំ​មក​ទី​នេះ។ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ម្ដង​ទៀត។” សម្ដី Floyd។​​ ជាមួយ​គ្នា​នេះ​ដែរ Pacquaio ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ការ​ប្រកួត​ខាង​លើ​​បាន​​និយាយ​ដែរ​ថា អរគុណ​សម្រាប់​ឱកាស​នេះ និង​ជា​សាក្សី​ក្នុង​ការ​ប្រកួត។ គេ​ក៏​សង្ឃឹម​នឹង​អាច​ប្រកួត​ដោយ​ខ្លួន​ឯង​នៅ​ប្រទេស​ជប៉ុន​​ម្ដង​ មិនមែន​​មក​អង្គុយ​មើល​ទៀត​ទេ។

ការ​និយាយ​ព្រលយ​សម្ដី​ស្រដៀង​គ្នា​នេះ​អាច​ជា​តម្រុយ​នៃ​ជំនួប​សងសឹក​រវាង Pacquaio និង Floyd ក្នុង​ប្រទេស​ជប៉ុន​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ អ្នក​ទាំង​ពីរ​ធ្លាប់​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ជា​ប្រវត្តិសាស្ត្រ​ខាង​​៧​ឆ្នាំ​​មុន ដោយ​កាល​នោះ Pacquaio ចាញ់​ទាំង​មិន​អស់​ចិត្ត៕ ​​​

ប្រភព៖Sabay

Most Popular

To Top