ក្លឹបតោខៀវ Chelsea ត្រូវបាន The Sun ចេញផ្សាយ បានទទួលការបដិសេធ ជាច្រើនដង មកហើយជាមួយ នឹងកីឡាករគោលដៅ ដ៏សំខាន់ម្នាក់ ដែលកំពុងលេង ឲ្យក្រុមឈុតអាយុក្រោម២១ឆ្នាំ របស់អង់គ្លេស កាលពីរដូវក្តៅកន្លងមកនេះ ។
កីឡាករ Anthony Gordon ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Everton ពេលនេះកំពុងត្រូវបានគេ ក្លឹបដាក់តម្លៃខ្លួន
ដល់ទៅ៦០លានផោន ។
តោខៀវ Chelsea កាលពីរដូវក្តៅបានចំណាយជាច្រើន រួចមកហើយទៅលើកីឡាករចំណូលថ្មីៗ បួករួមទាំង Sterling ផង
ហើយក្នុងនោះក៏មានទាំងកីឡាករ Marc Cucurella តម្លៃ៦២លានផោនពីក្លឹប Brighton និងកីឡាករ Wesley Fofana
ពីក្លឹប Leicester City ក្នុងតម្លៃ៧០លានផោនផង ៕
ប្រែសម្រួល៖ស៊ុនលី
