កីឡា

ទីបំផុត អ្នកលេងហ្គេមបាល់ទាត់ នឹងលាលែង ពីសិទ្ធិរបស់ FIFA បន្ទាប់ពីប្រើប្រាស់៣០ ឆ្នាំ

ក្រុងប៉ារីស ៖ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា សិទ្ធិផ្តាច់មុខដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រហ្គេម វីដេអូ បាល់ទាត់នឹងបញ្ចប់ នៅថ្ងៃស្អែកជាមួយ នឹង ការចេញផ្សាយ FIFA 23 ជាកម្មវិធីចុងក្រោយ នៃហ្គេមបាល់ទាត់ ដែលបានទាក់ទាញ អ្នកគាំទ្ររាប់លាននាក់ ក្នុងរយៈពេល៣ ទសវត្សរ៍កន្លងមកនេះ ។

ក្រុមហ៊ុនផលិតហ្គេម របស់អាមេរិក Electronic Arts (EA) និង ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានចំណាយពេលជាច្រើនខែ ក្នុងការចរចា លើកិច្ចព្រមព្រៀង អាជ្ញាប័ណ្ណបានគាំទ្រហ្គេមនេះ ចាប់តាំងពីការចេញផ្សាយលើកដំបូង របស់ខ្លួនកាលឆ្នាំ ១៩៩៣ ។ ប៉ុន្តែពួកគេបានបញ្ជាក់ ពីការបែកគ្នាលាខែឧសភា នៅពេល FIFA បាននិយាយថា ខ្លួននឹងស្វែងរកដៃគូផ្សេងទៀត ហើយ EA បាននិយាយថា ខ្លួននឹងប្តូរឈ្មោះហ្គេមរបស់ខ្លួនជា “EA Sports FC” ចាប់ពីឆ្នាំក្រោយ ។

សម្រាប់កំណែចុងក្រោយ EA បានរួមបញ្ចូលក្រុមនារី ជាលើកដំបូង ទោះបីជាមកពីប្រទេសអង់គ្លេស និងបារាំងក៏ដោយ ជាច្រើនឆ្នាំបន្ទាប់ ពីវាបានណែនាំអ្នកលេងជាស្ត្រី ។ តារាឆ្នើមអូស្ត្រាលី Sam Kerr លេងនៅលីគអង់គ្លេស ស្ថិតក្នុងការប្រកួតជាមួយ នឹងម្ចាស់ជើងឯក World Cup បារាំង Kylian Mbappe ។

លោក Tom Wijman មកពីក្រុមហ៊ុន Newzoo ជាក្រុមហ៊ុន ដែលវិភាគទិន្នន័យលើឧស្សាហកម្មនេះ បាននិយាយថា ជាសិទ្ធិផ្តាច់មុខដ៏ពេញនិយមបំផុតមួយ សម្រាប់ហ្គេមទាំងអស់ ។ ការផ្តាច់ចេញ គឺប្រថុយប្រថានសម្រាប់ទាំង EA និង FIFA ដោយមិនមានការធានា នូវភាពជោគជ័យ ពីការបណ្តាក់ទុនថ្មី របស់ពួកគេ ។

ប៉ុន្តែអ្នកវិភាគនិយាយថា EA ស្ថិតក្នុងទីតាំងរឹងមាំជាងមុន បន្ទាប់ពីចំណាយពេល ៣០ ឆ្នាំ ក្នុងការអភិវឌ្ឍន៍ និងទីផ្សារហ្គេម។ ក្រុមហ៊ុនបាននិយាយ កាលពីឆ្នាំមុនថា FIFA បានលក់ដាច់ជាង ៣២៥ លានច្បាប់ក្នុងរយៈពេល ៣ ទស្សវត្សរ៍របស់ខ្លួន ហើយតាមសេចក្តីរាយការណ៍ថា រកចំណូលបានជាង ២០ ពាន់លានដុល្លារអាមេរិកក្នុងការលក់ ៕

Most Popular

To Top