កីឡា

ប្រធានប្រតិបត្តិ ៖ ប្រាក់ចំណូលពី World Cup Qatar កើនដល់ ១៧ពាន់លានដុល្លារ

ដូហា ៖ លោក Nasser Al Khater នាយកប្រតិបត្តិ នៃ FIFA World Cup Qatar 2022 បាននិយាយថា ប្រាក់ចំណូលពី World Cup នៅប្រទេសកាតា ត្រូវបានគេរំពឹងថា នឹងឈានដល់ប្រហែល ១៧ ពាន់លានដុល្លារ អាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស ។

លោកបានបន្តថា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងការចំណាយលើការសាងសង់ សម្រាប់ការប្រកួតបានឈានដល់៨ ពាន់លានដុល្លារអាមេរិក នេះជាប្រហាក់ប្រហែល នឹងការចំណាយពីមុន ។ លោក Al Khater បានបន្ថែមថា នេះមានន័យថា យើងនឹងសម្រេច បាននូវប្រាក់ចំណូល ដែលមានតម្លៃទ្វេដង ហើយកាតានឹងប្រមូលផល នៃការប្រកួត World Cup ក្នុងអំឡុងពេល និងក្រោយការប្រកួត ។
លោកក៏បាននិយាយ អំពីចំនួនភ្ញៀវដ៏ច្រើន ដែលនឹងមកប្រទេស នៅមជ្ឈិមបូព៌ា ដើម្បីទស្សនាការប្រកួត និងស្វែងយល់ពីវប្បធម៌របស់វា ។
លោកបានបន្ថែមថា ចំនួនអ្នកតាមដានព្រឹត្តិការណ៍ World Cup មកពីក្រៅប្រទេសកាតា នឹងឈានដល់កម្រិតកំណត់ត្រា ។
លោកបានអះអាងថា យោងតាមការសិក្សាធ្វើឡើង ដោយគណៈកម្មាធិការកំពូល សម្រាប់ ការចែកចាយ និងកេរ្តិ៍ដំណែល វាត្រូវបានគេរំពឹងថា មនុស្សចន្លោះពី ៣ ទៅ ៤ ពាន់លាននាក់ នៅជុំវិញពិភពលោក នឹងទស្សនាការប្រកួត បាល់ទាត់ពិភពលោក Qatar World Cup 2022 ។ ជាការឆ្លើយតប ទៅនឹងសំណួរ អំពីមនុស្ស មួយចំនួនធំ នឹងមកដល់កាតា ក្នុងរយៈពេល២ឬ៣ សប្តាហ៍ចាប់ពីពេលនេះ និងទំហំនៃការត្រៀមខ្លួន របស់កាតា ក្នុងការដោះស្រាយជាមួយពួកគេ ។

លោក Al Khater បាននិយាយថា ប្រទេសម្ចាស់ផ្ទះបានរៀបចំយ៉ាង ពេញលេញសម្រាប់ការប្រកួត បាល់ទាត់ពិភពលោក ។ ប្រទេសកាតារំពឹងថា នឹងស្វាគមន៍មនុស្ស ជិតមួយលាននាក់ រួមទាំង ១២,000 ពីប្រព័ន្ធផ្សព្វផ្សាយ ទៅកាន់ការប្រកួតបាល់ ទាត់ពិភពលោក៕

Most Popular

To Top