Man UTD ធ្វើដំណើរទៅប្រកួតនៅទឹកដី របស់ Man City យប់មិញនេះ មិនបានទទួលលទ្ធផលល្អ ដូចកាលពីប្រកួតចុងក្រោយឡើយ ដោយបានត្រឹមតែបរាជ័យស្ពឹកមុខ ទៅលើក្រុមភ្ញៀវ ក្នុងលទ្ធផលដល់ទៅ៦ទល់នឹង៣ ដែលក្នុងនោះ Foden និង Haaland រកបាន៣គ្រាប់ដូចគ្នា ខណៈដែល Antony រកបានមួយគ្រាប់ហើយ Martial រកបាន២គ្រាប់។
ម្ចាស់ផ្ទះ Man City គ្រប់គ្រងបាល់បានទៅដល់៥៤ភាគរយ និងស៊ុតចេញបាន២២ដង ចំគោលដៅ១០ដង ខណៈដែល Man UTD ក៏ស៊ុតចេញបាន១២ដង និងចំគោលដៅ៨ដងផងដែរ ប៉ុន្តែជាលទ្ធផល Man UTD គឺបានបាត់បង់៣ពិន្ទុ នៅក្នុងការប្រកួតទី៧ នៃលីគរដូវកាលនេះ។
បច្ចុប្បន្ន Man City មាន២០ពិន្ទុ ឈរនៅលេខរៀងទី២ នៃកំពូលតារាងតាមពីក្រោយក្រុមកាំភ្លើងធំ Arsenal ដែលមាន២១ពិន្ទុខណៈដែល Spurs ឈរនៅលេខរៀងទី៣បណ្តោះអាសន្ន មាន១៧ពិន្ទុ តាមពីក្រោយដោយ Brighton ដែលមាន១៤ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី