កីឡា

សូត្រ វាសនា និង ឃីម បូរ៉ា ឈ្នះដូចគ្នាការប្រកួតកីឡាប្រដាល់គុនខ្មែរខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា នៅសង្វៀនTV5

ភ្នំពេញ៖ អ្នកប្រដាល់ សូត្រ វាសនា និងអ្នកប្រដាល់ ឃីម បូរ៉ា ដំណ្តើមបាន៣ពិន្ទុពីគូប្រកួត នៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ក្នុងពូល “B” ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់នៅនៅសង្វៀនTV5 នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

អ្នកប្រដាល់ជើងខ្លាំង សូត្រ វាសនា បានផ្តួលអ្នកប្រដាល់ ពុទ្ធ សំបូរ ក្លិបពុទ្ធសេរីវង្ស ត្រឹមទឹកទី៣ ដោយអុកមួយជង្គង់ចំទ្រូងធ្វើឲ្យអ្នកប្រដាល់ ពុទ្ធ សំបូរដួលងើបមិនរួច បន្ទាប់អាជ្ញាកណ្តាលរាប់១០ ដូច្នេះអ្នកប្រដាល់ជើងខ្លាំង សូត្រ វាសនា ឈរលើកំពូលតារាងនៃពូល “B” ចំណែកអ្នកប្រដាល់ជើងរន្ទះ គង់ ហ៊ូវ ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ចាញ់ក្រោមថ្វីដៃ អ្នកប្រដាល់ជើងខ្លាំងឃុន បូរ៉ា ក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យ ដោយពិន្ទុ។ សម្រាប់“B” អ្នកប្រដាល់ជើងខ្លាំង សូត្រ វាសនា ឈរលើកំពូលតារាង និងអ្នកប្រដាល់ជើងខ្លាំងឃុន បូរ៉ា លេខ ២ ។

ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិតជាបានចូលរួមចំណែក ជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែកផ្សព្វផ្សាយ នូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែក លើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖លី ភីលីព

Most Popular

To Top